ជាតិ
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា ទទួលមរណភាពនៅព្រឹកថ្ងៃទី២០ មេសានេះ
× លោក សំបូរ មាណ្ណារ៉ា ជាសាស្រ្តាចារ្យជំនាញប្រវត្តិសាស្ត្រខ្មែរ បានទទួលមរណភាពនៅម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងវ័យ ៦៧ឆ្នាំ ដោយរោគាពាធ។ នេះបើតាមក្រុមគ្រួសាររបស់លោក សំបូរ មាណ្ណារ៉ា។
លោក សំបូរ មាណ្ណារ៉ា បានធ្វើការក្នុងវិស័យអប់រំ ពិសេសលើជំនាញប្រវត្តិសាស្ត្រ ប្រមាណ៤០ឆ្នាំមកហេីយ។ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ លោក សំបូរ មាណ្ណារ៉ា ទទួលបានការប្រោសព្រះរាជទានឋានៈ ជាទីប្រឹក្សា សម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ៕ © រក្សាសិទ្ធិដោយ thmeythmey.com