ជាតិ
សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ សំបូរ មាណ្ណារ៉ា ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២០​ មេសានេះ
20, Apr 2024 , 7:17 am        
រូបភាព
លោក​ សំបូរ មាណ្ណារ៉ា ជាសាស្រ្តាចារ្យជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ បានទទួលមរណភាពនៅម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងវ័យ ៦៧ឆ្នាំ ដោយរោគាពាធ។ នេះ​បើតាម​ក្រុមគ្រួសារ​របស់លោក សំបូរ មា​ណ្ណា​រ៉ា​។


លោក​ សំបូរ មាណ្ណារ៉ា​ បាន​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ ពិសេសលើ​ជំនាញ​ប្រវត្តិសាស្ត្រ​ ប្រមាណ​​៤០​ឆ្នាំ​មកហេីយ។ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ លោក សំបូរ មា​ណ្ណា​រ៉ា ទទួល​បានការ​ប្រោស​ព្រះរាជទាន​ឋានៈ ជាទី​ប្រឹក្សា សម្ដេច ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នាពេលនោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com