កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករត់ប្រណាំងរុស្ស៊ីនិងបេឡារុស ត្រូវហាមឃាត់ចូលរួមព្រឹត្តិកាណ៍ម៉ារ៉ាតុននៅបូស្តុន
08, Apr 2022 , 8:29 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
អ្នករត់ប្រណាំងជនជាតិរុស្ស៊ី និងបេឡារុស នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការរត់ប្រណាំងម៉ារ៉ាតុងនាទីក្រុងបូស្តុនឡើយ។ អ្នករៀបចំកម្មវិធីរត់ប្រណាំងដ៏ធំមួយនេះបញ្ជាក់បែបនេះនាថ្ងៃទី៦ ខែមេសា។


 
បើតាមសមាគមអត្តពលិកទីក្រុងបូស្តុន អ្នកចូលរួមជនជាតិរុស្ស៊ី និងបេឡារុស មិនអាចចូលរួមថ្ងៃទី១៨ ខែឧសភាខាងមុខ។ ប៉ុន្តែពលរដ្ឋរុស្ស៊ី និងបេឡារុស​ដែលមិនស្នាក់នៅក្នុងប្រទេស ត្រូវបានអនុញ្ញាតឱ្យចូលរួម ប៉ុន្តែមិនស្ថិតក្រោមទង់ជាតិតំណាងប្រទេសឡើយ។
 
«ដូចមនុស្សជាច្រើនជុំវិញពិភពលោក យើងរន្ធត់ចិត្ត និងមានការតក់ស្លុតជាខ្លាំងនូវអ្វីដែលបានឃើញ របាយការណ៍ក្នុងប្រទេសអ៊ុយក្រែន។ យើងជឿជាក់ថា ការរត់ប្រណាំងជាកីឡាលំដាប់ពិភពលោក។ យើងអាចធ្វើគ្រប់យ៉ាងក្នុងការបង្ហញការគាំទ្រទៅកាន់មនុស្សក្នុងប្រទេសអ៊ុយក្រែន»។ ប្រធានសមាគមអត្តពលិកបូស្តុនលោក Tom Grilk និយាយបែបនេះនៅថ្ងៃទី៦ ខែមេសា។
 
ការរត់ប្រណាំងម៉ារ៉ាតុងទីក្រុងបូស្តុន ដែលជាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំមួយក្នុងពិភពលោក ដែលនឹងត្រូវធ្វើឡើងក្នុងខែឧសភានេះ បន្ទាប់ពីខកខានដោយសារតែជំងឺកូវីដ-១៩។
 
កាលពីឆ្នាំ២០១៩ មុនពេលមានការឆ្លងជំងឺកូវីដ-១៩ អត្តពលិកចំនួន ៥៩នាក់ដែលជាជនជាតិរុស្ស៊ីនិងបេឡារុស ក្នុងចំណោមអត្តពលិកចំនួន៣ម៉ឺននាក់ដែលចូលរួមរត់ប្រណាំង៕
 
 

Tag:
 Boston Marathon
© រក្សាសិទ្ធិដោយ thmeythmey.com