កីឡាអន្តរជាតិ
អន្តរជាតិ
Conor McGregor ប្រឈមមុខបទចោទ ៦ករណីផ្សេងគ្នា ពាក់ព័ន្ធនឹងការបើកបរអាចបង្កគ្រោះថ្នាក់
08, Apr 2022 , 5:32 pm        
រូបភាព
Conor McGregor កីឡាករប្រដាល់ Ultimate Fighting Championship (UFC) នឹងប្រឈមការចោទប្រកាន់ ៦ករណីផ្សេង ពាក់ព័ន្ធនឹងការបើកបរ ដែលអាចបង្កគ្រោះថ្នាក់ កាលពីខែមីនាកន្លងទៅ។



McGregor នឹងត្រូវឡើងតុលាការម្ដងទៀត នៅថ្ងៃទី២៣ មិថុនា ពីបទ បើកបរដែលអាចបង្កការគ្រោះថ្នាក់ ការផាកពិន័យការបើកបរ គ្មានប័ណ្ណបើកបរ ការមិនព្រមធ្វើប័ណ្ណបើកបរ គ្មានប័ណ្ណធានារ៉ាប់រង និងការមិនព្រមធ្វើប័ណ្ណធានារ៉ាប់រង។ នេះបើតាមសេចក្តីរាយការណ៍ នាថ្ងៃទី៧ មេសា។
 
កីឡាករប្រដាល់ UFC រូបនេះ ត្រូវបានចាប់ខ្លួននាទីក្រុង Dublin កាលពីថ្ងៃ២២ ខែមីនា។ អ្នកនាំពាក្យរបស់ McGregor បានប្រាប់ទៅកាន់សារព័ត៌មានថា ក្នុងអំឡុងពេលចាប់ខ្លួននោះ កីឡាករវ័យ៣៣ឆ្នាំ ធ្វើតេស្តរកសារធាតុញៀន និងជាតិស្រវឹង លទ្ធផលអវិជ្ជមាន។
 
Conor McGregor ត្រូវបានមន្ត្រីប៉ូលីសអនុញ្ញាតឱ្យស្នាក់នៅក្រៅការឃុំឃាំង ហើយរថយន្តម៉ាក Bentleyដែលគេបានបើកបរត្រូវរឹបអូស។ នេះបើតាមសេចក្តីរាយការណ៍ពីសំណាក់មន្ត្រីប៉ូលីស ក្នុងទីក្រុង Dublin។ 
 
កាលពីប៉ុន្មានថ្ងៃមុននេះ គេបានឃើញថា រថយន្តម៉ាក Bentley នោះ បានវិលត្រលប់ទៅក្រោមដៃរបស់កីឡាករ UCL រូបនេះវិញ។ McGregor ក៏នឹងត្រូវឡើងតុលាការម្តងទៀត នៅថ្ងៃទី២៣​ ខែមិថុនាខាងមុខ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ Reuters៕
 
 
 

Tag:
 UFC
  Conor McGregor
© រក្សាសិទ្ធិដោយ thmeythmey.com