កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ពិន័យសេណេហ្គាល់១៨ម៉ឺនដុល្លារ ចំពោះអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រ នាជំនួបទល់អេហ្ស៊ីប
03, May 2022 , 9:29 pm        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាឱ្យសហព័ន្ធបាល់ទាត់សេណេហ្គាល់ ប្រកួតដោយបិទទ្វារកីឡដ្ឋាន នឹងផាកពិន័យជាប្រាក់ប្រមាណ១៨០,០០០ដុល្លារ ដោយសារទង្វើមិនសមរម្យរបស់អ្នកគាំទ្រ។


អំឡុងការប្រកួតជម្រុះពានរង្វាន់ World Cup តំបន់ទ្វីបអាហ្រ្វិកក្នុងជំនួប អេហ្ស៊ីបប្រកួតចាញ់សេណេហ្គាល់ អ្នកគាំទ្រសេណហ្កាល់ បង្ហាញទង្វើមិនសមរម្យជាច្រើនដែលមានារប្រើប្រាស់ការបញ្ចាំងកាំរស្មី Laser ទៅលើខ្សែប្រយុទ្ធ Mohamed Salah និងកីឡាករអេហ្ស៊ីបផ្សេងទៀត។
 
សេណេហ្គាល់បានយកឈ្នះលើអេហ្ស៊ីបដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី (៣-១) បន្ទាប់ពីលទ្ធផលប្រកួតទាំងពីជើងស្មើ ១-១ ។ ខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah ស៊ុតបាល់កាត់សេចក្តីមិនចូលនាំឱ្យជម្រើសជាតិខ្លួនខកខានការប្រកួត World Cup 2022 ជុំផ្តាច់ព្រ័ត្រនៅកាតា។
 
ទោះជាបីជាបែបនេះ FIFA បានចាត់ទុកសកម្មភាពទាំងនោះថាជារឿងគ្មានច្បាប់ទម្លាប់ និងគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវក្នុងកីឡដ្ឋាន។
 
« នេះជាការដាក់ពិន័យលើរឿងកង្វះខាតការអនុវត្តច្បាប់ ដែលនាំឱ្យមានភាពរញ៉េរញ៉ៃនិងគ្មានសណ្តាប់ធ្នាប់ក្នុងទីលាន។ អ្នកគាំទ្ររត់ចូលទីលានចោលវត្ថុផ្សេងៗ ការដុតកាំជ្រួច ការបញ្ចាំងភ្លើង Laser និងការប្រើពាក្យមិនសមរម្យលើផ្ទាំងបដា ដែលផ្ទុយពីការប្រកួតកីឡា»។ នេះបើតាមការប្រកាសពីសំណាក់ FIFA នាថ្ងៃទី២ ខែឧសភា។
 
សេណេហ្គាល់ នឹងបង្ហាញខ្លួននៅការប្រកួត FIFA World Cup នាចុងឆ្នាំ ២០២២ ជាលើកទី៣ និងត្រូវជួបក្រុមហូឡង់នាជំនួបក្នុងពូល A ដែលជាជំនួបបើកឆាក ​World Cup នាថ្ងៃទី២១ ខែវិច្ឆិកា។ នេះជាការប្រកួត World Cup លើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៤ មកដែលការប្រកួតថ្ងៃបើកឆាក មិនមែនការប្រកួតរបស់ក្រុមម្ចាស់ផ្ទះ ឬជាក្រុមការពារតំណែងជើងឯក៕
 
 
 
 

Tag:
 FIFA
  Senegal
© រក្សាសិទ្ធិដោយ thmeythmey.com