អន្តរជាតិ
ទីក្រុងតូក្យូ ស្នើឱ្យប៉េកាំងដោះលែងជនជាតិជប៉ុនម្នាក់ដែលចាប់ពីបទចារកម្ម
27, Mar 2023 , 5:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន​ Mao Ning ។ រូបថតពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន​ Mao Ning ។ រូបថតពីក្រសួងការបរទេសចិន
ទីក្រុងតូក្យូ បានអំពាវនាវឱ្យទីក្រុងប៉េកាំងដោះលែងជនជាតិជប៉ុនម្នាក់ដែលត្រូវបានចាប់ខ្លួន។ បើតាមទីក្រុងប៉េកាំង ជនជាតិជប៉ុននេះ ត្រូវបានចាប់ខ្លួនពីបទចារកម្ម។

 
ក្នុងសន្នីសីទសារព័ត៌មានថ្ងៃទី២៧ ខែមីនា លោក Hirokazu Matsuno  ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន បញ្ជាក់ថា ស្ថានទូតជប៉ុនបានផ្ដល់ព័ត៌មានដែលទទួលបានពីអាជ្ញាធរចិនលើការចាប់ខ្លួនជនជាតិជប៉ុនម្នាក់កាលពីដើមខែមីនា ក្រោមបទចោទធ្វើសកម្មភាពខុសច្បាប់ក្នុងស្រុក។
 
លោក Matsuno អះអាងថា ទីក្រុងតូក្យូ ក៏ទាមទារឱ្យមានការដោះលែងបុរសដែលមានវ័យប្រមាណ៥០ឆ្នាំ ហើយអនុញ្ញាតឱ្យមន្ត្រីជប៉ុនចូលជួបផងដែរ។
 
បើតាមការបញ្ជាក់របស់រដ្ឋាភិបាលចិន បុរសជនជាតិជប៉ុនខាងលើ ត្រូវបានខ្លួននៅទីក្រុងប៉េកាំង ក្រោមការសង្ស័យធ្វើចារកម្ម។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយក្នុងសន្និសីទសារព័ត៌មានថា បុរសជនជាតិជប៉ុនដដែល ធ្វើសកម្មភាពផ្ទុយពីច្បាប់ព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងការធ្វើចារកម្ម៕
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com