កីឡាអន្តរជាតិ
អន្តរជាតិ
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ក្លាយជាម្ចាស់ភាគហ៊ុន Police Tero និងគ្រោងជួយក្លិបថៃ ត្រឡប់ទៅភាពខ្លាំងវិញ ![រូបភាពពីកាសែត The Nation](https://image.thmeythmey.com/pictures/2023/11/17/71120231657a.jpg)
រូបភាពពីកាសែត The Nation
×![]()
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះរៀម ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស សមាជិករាជវង្សានុវង្សខ្មែរ បានក្លាយជាម្ចាស់ភាគហ៊ុនក្លិបបាល់ទាត់ថៃ Police Tero FC។ បើតាមការប្រកាសរបស់ក្លិប Police Tero FC និងការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី៧ ខែវិច្ឆិកា ការបោះទុនរបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលធ្លាប់ចង់ទិញក្លិប Saint-Etienne នៅ Ligue 2 របស់បារាំង មានបំណង ចង់ឱ្យក្លិបលីគកំពូលថៃមួយនេះវិលត្រឡប់ទៅកាន់ភាពខ្លាំងក្លាឡើងវិញ។
ក្រោយជួបគ្នាក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែវិច្ឆិកា ដែលមានវត្តមានព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស រួមជាមួយភាគីថៃដែលមានលោក Kongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ និងលោក Brian Linzze Markar អនុប្រធានក្លិប Police Tero FC បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ក្លិបបាល់ទាត់នេះ ឱ្យស្របតាមគោលដៅរបស់អ្នកគ្រប់គ្រងក្លិបថ្មី។ បើតាមការអះអាងរបស់អ្នកចាត់ការក្លិបលោក Thanya Wongnak គោលដៅក្លិបរដូវកាលក្រោយ គឺប្រជែងចំណាត់ថ្នាក់លេខ ៣ និងឈ្នះកៅអីលេងក្នុងពានរង្វាន់ AFC Champions League។
ព្រអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ដែលជាសមាជិករាជវង្សានុវង្សខ្មែរ និងជាព្រះរៀមរបស់ព្រះអង្គ រ៉ាវីចក្រ ជាតំណាងក្នុងការចុះហត្ថាលេខា ភាពជាដៃគូ ជាមួយនឹងក្លិប Police Tero។ ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស បានមានបន្ទូលថា ទ្រង់ ចាប់អារម្មណ៍ក្នុងការគ្រប់គ្រងបាល់ទាត់ ព្រមទាំងមើលឃើញថាការបណ្តាក់ទុន ជាឱកាសល្អក្នុងការអភិវឌ្ឍន៍បាល់ទាត់ ទាំងក្នុងប្រទេសថៃ និងអាស៊ានទាំងមូល។
![](https://image.thmeythmey.com/pictures/2023/11/07/d.jpg)
«យើងជ្រើសរើសក្លិប Police Tero ពីព្រោះក្រុមនេះមានប្រវត្តិយូរអង្វែង ក្លិបនេះជាអតីតជើងឯក Thai League ហើយបានឈ្នះចំណាត់ថ្នាក់លេខ ២ នៅក្នុងពានរង្វាន់ AFC។ យើងមានបំណងនាំយកភាពអស្ចារ្យត្រឡប់ទៅកម្រិតខ្ពស់នោះវិញ។»។ ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស បានលើកឡើងដូច្នេះ។
ព្រះអង្គម្ចាស់ អម្រិតធីវង្ស បានអះអាងថាទ្រង់ នឹងប្រើទំនាក់ទំនងដោយផ្ទាល់របស់ទ្រង់ ក្នុងការទាក់ទាញកីឡាករបរទេស ឱ្យមកចូលរួមជាមួយក្រុម ព្រមទាំងការផ្សព្វផ្សាយវិស័យបាល់ទាត់ និងកីឡាករតំបន់អាស៊ីអាគ្នេយ៍ ឱ្យបានលេងនៅក្នុងកម្រិតខ្ពស់។
ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ធ្លាប់ជាអតីតកីឡាករក្រុមជម្រើសកម្ពុជា និងជាអ្នកគាំទ្រដ៏ខ្លាំងក្លា មួយរូបសម្រាប់វិស័យបាល់ទាត់។ លើសពីនេះ ទ្រង់ ត្រូវបានគេរំពឹងថា កំពុងសម្លឹងរកមើកការពង្រីកភាពជាដៃគូក្នុងកម្រិតអន្តរជាតិ ដើម្បីពង្រឹងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។
ក្រៅពី ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ក៏មានវត្តមានព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពុង ក៏ចូលរួមក្នុងការចុះហត្ថលេខាភាពជាដៃគូជាមួយនឹងក្លិប Police Tero។
ចំណែក ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលជាអ្នកដឹកនាំសម្រាប់ភាពជាដៃគូជាមួយក្លិប Police Tero FC ទម្រង់ធ្លាប់បានមានបំណងចង់ទិញក្លិបរបស់បារាំង Saint-Etienne នៃលីគទីពីររបស់បារាំង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១។ កាលនោះព្រះអង្គ បានដាក់សំណើរតម្លៃ ១០០លានអឺរ៉ូ តាមករយៈធនាគារ KPMG ដើម្បីទិញក្លិបដែលមានមូលដ្ឋាននៅក្នុងទីកក្រុង Saint Etienne៕
Tag:
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ
Police Tero
© រក្សាសិទ្ធិដោយ thmeythmey.com