កីឡាជាតិ
ជាតិ
កម្ពុជា ចាប់ឆ្នោតប៉ះស្រី លង្កា វគ្គជម្រុះ AFC Asian Cup 2027
×
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវតតាំង ស្រី លង្កា ក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup ប្រទេអារ៉ប៊ីសាអូឌីត ឆ្នាំ ២០២៧។
ក្រោយការចាប់ឆ្នោត រើសគូប្រកួតវគ្គជម្រុះ playoff AFC Asian Cup ឆ្នាំ ២០២៧ នៅថ្ងៃទី៩ ខែឧសភា នៅប្រទេសម៉ាឡេស៊ី ក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រូវជួបស្រី លង្កា ស្របពេលទីម័រខាងកើត ប៉ះម៉ុងហ្គោលី និងព្រុយណេ តទល់ម៉ាកាវ។
ការប្រកួត playoff វគ្គជម្រុះ AFC Asian Cup ប្រទេអារ៉ប៊ីសាអូឌីត ឆ្នាំ ២០២៧ ជើងទី១ នឹងធ្វើនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ និងជើងទី២ នៅ៥ថ្ងៃបន្ទាប់។ ស្រី លង្កា ត្រូវទទួលកម្ពុជា នៅជើងទី១។
មុនឈានដល់ការប្រកួតវគ្គជម្រុះ playoff នេះ ក្រុមរហ្សនាមគោព្រៃក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Félix Dalmas នឹងមានការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមម៉ុងហ្គោលី នៅថ្ងៃទី៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
© រក្សាសិទ្ធិដោយ thmeythmey.com