ជាតិ
ជំនួបយានយន្តជាលើកដំបូង លើទឹកដីអង្គរ
24, May 2024 , 2:39 pm        
រូបភាព
សៀមរាប៖ យ៉ាងហោចណាស់ម៉ូតូ៥០០គ្រឿង និងឡានប្រណាំង១០០គ្រឿង នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ «ជំនួបយានយន្ត ជំរុញទេសចរណ៍» ឬ«Car & Bike Festival»។



ក្រុមអ្នកបើកបរម៉ូតូ និងរថយន្តប្រណាំងទាំងនេះ បានមកដល់ទឹកដីអង្គរជាបន្តបន្ទាប់ហើយ។ សម្រាប់ថ្ងៃនេះ អ្នករៀបចំកម្មវិធីចាប់ផ្ដើមចុះឈ្មោះអ្នកចូលរួមប្រកួត និងហាត់សមទៅតាមផ្នែកនីមួយៗ។ កម្មវិធីប្រណាំងនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ឧសភា។ ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមានការហែក្បួនយានយន្ត នៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង​សៀម​រាប, ការដាក់បង្ហាញយានយន្ត, កា​រសម្ដែង Show យានយន្ត និងការប្រណាំង​យាន​យន្ត បែបកីឡាផងដែរ។
 
សាធារណជនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយសេរីនៅព្រលានយន្តហោះចាស់ ក្រុងសៀមរាប ចាប់ពីថ្ងៃ២៤-២៦ ខែឧសភាឆ្នាំ២០២៤៕
 














© រក្សាសិទ្ធិដោយ thmeythmey.com