ជាតិ
ឱកាសល្អ! STC ជ្រើសរើសសិស្សរៀនជំនាញវិជ្ជាជីវៈបដិណ្ឋារកិច្ច រយៈពេល៨ខែប៉ុណ្ណោះ
25, May 2024 , 9:59 am        
រូបភាព
 សកម្មភាពសិស្សរៀនជំនាញបដិសណ្ឋារកិច្ចដើម្បីត្រៀមចូលបម្រើការងារ Pre-Employment របស់សមាគមក្លឹបទេសចរណ៍សៀមរាប STC។
សកម្មភាពសិស្សរៀនជំនាញបដិសណ្ឋារកិច្ចដើម្បីត្រៀមចូលបម្រើការងារ Pre-Employment របស់សមាគមក្លឹបទេសចរណ៍សៀមរាប STC។
 
សៀមរាប៖ សមាគមក្លឹបទេសចរណ៍សៀមរាប (STC) ជ្រើសរើសសិស្សចំនួន២០០នាក់ អាយុ១៨ឆ្នាំឡើងទៅ ចូលរៀនជំនួញវិជ្ជាជីវៈលើមុខជំនាញ ការិយាល័យជួរមុខ ម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច និងផ្នែកចម្អិនអាហារ។ ការបណ្ដុះបណ្ដាលនេះ មានរយៈពេល៨ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៥។

ចំពោះសិក្ខាកាមដែលនឹងត្រូវជ្រើសរើស នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៥០ដុល្លារ និងអត្ថប្រយោជន៍ផ្សេងៗបន្ថែម, វិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងទេសចរណ៍ និងក្រោយបញ្ចប់វគ្គសិក្សា សមាគមមានក្រុមហ៊ុន ដែលជាដៃគូសហការទទួលសិក្ខាកាមឱ្យបំពេញការងារ។ នេះបើតាមសេក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប។ 
 
យោងតាមប្រភពខាងលើ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ធ្វើឡើងដើម្បីរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព ចំពោះការផ្ដល់សេវាកម្មជូនភ្ញៀវទេសចរ​ ខេត្តសៀមរាប។ 
 
សម្រាបលោកអ្នកនាង មានបំណងចូលរៀនវគ្គបណ្ដុះបណ្ដាល ឬមានចម្ងល់សាកសួរព័ត៌មានបន្ថែម តាមរយៈលេខ ០៩៩ ៩០៨ ៨៦៦ និង ០១០ ៦៥៥ ៥៥៩។ ចំពោះការដាក់ពាក្យស្នើសុំចូលរៀន សូមទៅការិយាល័យសមាគមក្លឹបទេសចរណ៍សៀមរាប ស្ថិតក្នុងសណ្ឋាគារមេម័រផាលេស (ខាងត្បូងផ្សារក្រោមប្រមាណ៤០០ម៉ែត្រ) ភូមិវហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤៕ 
 

Tag:
 ThmeyThmey
  ជំនាញវិជ្ជាជីវៈ
  សមាគមក្លឹបទេសចរណ៍សៀមរាប
  STC
© រក្សាសិទ្ធិដោយ thmeythmey.com