កីឡាជាតិ
ជាតិ
Youth League៖ ស សុខាសីហៈ កូនរដ្ឋមន្រ្តីមហាផ្ទៃ ជាខ្សែការពាររបស់ U16 វិសាខា
24, May 2024 , 9:59 pm        
រូបភាព
ស សុខាសីហៈ ពាក់លេខ៥៣ ប្រជែងជាមួយកីឡាករភ្នំពេញក្រោន រូបពីក្លិប វិសាខា
ស សុខាសីហៈ ពាក់លេខ៥៣ ប្រជែងជាមួយកីឡាករភ្នំពេញក្រោន រូបពីក្លិប វិសាខា
កីឡាករ ស សុខាសីហៈ កូនប្រុស លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាខ្សែការពារបស់ក្រុមយុវជនក្រោម១៦ឆ្នាំ វិសាខា​ ក្នុងការប្រកួតលីគយុវជន U16 Youth League។ បច្ចុប្បន្ន ខ្សែការពាររូបនេះ មានវ័យត្រឹមតែ ១៣ឆ្នាំប៉ុណ្ណោះ។



កីឡាករថ្នាលរបស់វិសាខា ស សុខាសីហៈ ពាក់អាវលេខ៥៣ បានដើរតួនាទីសំខាន់ជាខ្សែការពារក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ។ បង្ហាញខ្លួនប្រកួតដំបូង នៃលីគយុវជនក្រោម១៦ឆ្នាំ រដូវកាលនេះ វិសាខា បានរក្សាសំណាញ់ទី បានយ៉ាងល្អ និងលុតក្រុមយុវជនភ្នំពេញក្រោន ១៤-០ នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់វិសាខា សម្រាប់ជំនួបដំបូង។ 
 
ជំនួបបន្ទាប់ ក្រុមយុវជនវិសាខានេះ ត្រូវប្រកួតជាមួយ សមាគមក្លិបសៀមរាបយូណាយធីត នៅសប្ដាហ៍ទី២ នាថ្ងៃទី២៦ ខែឧសភា នៅកីឡដ្ឋានសៀមរាបយូណាយធីត នៅខេត្តសៀមរាប។
 
ក្នុងសប្ដាហ៍ជាមួយគ្នានេះ យុវជនអាយ អេស អាយ ដង្កោសែនជ័យ ត្រូវស្វាគមន៍ ក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋាន AIA KMH Park។ ចំណែកយុវជនព្រះខ័នរាជស្វាយរៀង ត្រូវទទួលយុវជនណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តស្វាយរៀង។ រីឯ យុវជនកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយសាលាតម្រង់ទិសរាជធានីភ្នំពេញ នៅទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ ស្របពេល យុវជនភ្នំពេញក្រោន ប៉ះជាមួយ បឹងកេត នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន៕
 

Tag:
 បាល់ទាត់
  ស សុខាសីហៈ
© រក្សាសិទ្ធិដោយ thmeythmey.com