អន្តរជាតិ
ថៃ ជាជម្រើសកំពូលនៅអាស៊ីសម្រាប់ភ្ញៀវទេសចរអឺរ៉ុប
25, May 2024 , 3:19 pm        
រូបភាព
ការស្ទង់មតិរបស់ទីភ្នាក់ងារទេសចរណ៍ និងវេទិកាកក់ការធ្វើដំណើរតាមអ៊ីនធឺណិតអន្តរជាតិ Agoda បង្ហាញថា ថៃជាគោលដៅកំពូលនៅអាស៊ីក្នុងចំណោមអ្នកទេសចរមកពីបណ្ដា ប្រទេសអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នាថ្ងៃទី២៤ ខែឧសភា។

 
ខណៈថៃជាប្រទេសឈរនៅលំដាប់ទីមួយនៃគោលដៅទេសចរណ៍ ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី និងហ្វីលីពីន ឈរនៅលេខរៀងបន្ទាប់គ្នា។ នាយកជាន់ខ្ពស់ Agoda ប្រចាំថៃ លោក Pierre Honne បាននិយាយថា ភ្ញៀវទេសចរអឺរ៉ុបស្វែងរកលើកម្មវិធី Agoda សម្រាប់សណ្ឋាគារនៅភូកេត ច្រើនជាងគេ បន្ទាប់មកគឺទីក្រុងបាងកក និង Krabi ។
 
លោក​បាន​បន្ត​ថា ខេត្តក្រុង​ទាំង​បី​លេចធ្លោ​សម្រាប់​ការ​លំហែ ដំណើរ​ផ្សងព្រេង និង​តំបន់​ទេស ចរណ៍​វប្បធម៌​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ពិសេស​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​រដូវក្តៅ​ដ៏វែង។ 
 
ស្ថិតិរបស់ Agoda ក៏បានបង្ហាញផងដែរថាចំនួនជនជាតិអឺរ៉ុបដែលស្វែងរកសណ្ឋាគារនៅ អាស៊ីដែលសមតម្លៃនៅលើគេហទំព័ររបស់ខ្លួនបានកើនឡើង៥២ភាគរយ ធៀបនឹងឆ្នាំមុន ផងដែរ។ ពួកគេភាគច្រើនមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងហូឡង់។
 
ទន្ទឹមនេះ លោក Honne សម្គាល់ផងដែរថា បណ្តាប្រទេសនៅអាស៊ីគឺស្ថិតក្នុងចំណោមគោល ដៅវិស្សមកាលដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរនៅអឺរ៉ុបដោយសារភាពសម្បូរបែបនៃភាពទាក់ទាញរបស់ពួកគេ រួមទាំងទីតាំងប្រវត្តិសាស្ត្រដូចជានៅទីក្រុងបាងកក និងឆ្នេរដែល សក្តិសមសម្រាប់ដើរលេងកម្សាន្តនៅកោះបាលីជាដើម៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com