កីឡាជាតិ
ជាតិ
«Dragster» ជាឡានវែងជាងគេដល់៧,៥ម៉ែត្រ ក្នុងព្រឹត្តិការណ៍ជំនួបយានយន្ត នៅសៀមរាប
26, May 2024 , 10:39 am        
រូបភាព
សៀមរាប៖ លោក ទៀ ស្យាម នាំយកឡានប្រភេទ «Dragster» ដែលមានប្រវែងដល់៧,៥០ម៉ែត្រ មកបង្ហាញ និងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ «Car & Bike Festival» នៅសៀមរាប។ ឡានប្រណាំងប្រភេទនេះ មានកម្លាំង ២ ៥០០សេស និងជាឡានវែងជាងគេក្នុងព្រឹត្តិការណ៍នា ថ្ងៃទី២៥ឧសភា។

បើតាមលោក ទៀ ស្យាម  ប្រភេទរថយន្តនេះអាចរត់បានតែលើនៅត្រង់ប៉ុណ្ណោះ ដែលកីឡាករនៅបណ្តាប្រទេសអង់គ្លេស អាម៉េរិក ឌូប៉ៃ... និយមលេងក្នុងការប្រកួតរថយន្ត។ មុនមានវត្តមាននៅក្នុងព្រឹត្តិការណ៍ «Car & Bike Festival» លោក ទៀ​ ស្យាម​ ក៏បានយក Dragste  ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រណាំងឡានឯប្រទេសថៃផងដែរ។ 
 
ដើម្បីជ្រាបសូមលោកអ្នកនាងទស្សនាបទសម្ភាសដូច តទៅ៖ 

 
 
កីឡាករប្រណាំងឡានរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា  ឡាននេះធ្លាប់ទទួលបានជើងឯក៣ឆ្នាំនៅប្រទេសថៃ(Thailand Championship)ហើយ ខណៈកម្ពុជាទើបតែមានប្រណាំងឡានប្រភេទនេះ​ជាលើកដំបូងប៉ុណ្ណោះ។ នេះជាឱកាសសម្រាប់លោក ទៀ ស្យាម ក្នុងការបង្ហាញនូវរថយន្តប្រណាំងទៅកាន់ប្រជាពលរដ្ឋក្នុងស្រុក តាមរយៈព្រឹត្តិការណ៍ «Car & Bike Festival» នៅសៀមរាម។ 
 
«ខ្ញុំយកឡាននេះយកប្រណាំង ព្រោះចង់បង្ហាញថាពិភពលោកឥឡូវគេឈានដល់ការប្រណាំងឡានប្រភេទណាខ្លះហើយ។ ខ្ញុំចង់ឱ្យស្រុកយើង​បានឃើញ បានដឹងប្រភេទឡានប្រណាំង [...] »។ នេះជាការលើកឡើងរបស់លោក ទៀ ស្យាម៕ 
 
 
 

Tag:
 «Car & Bike Festival»
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com