ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំឲ្យសោះ ! អ្នកជំងឺលើសឈាម ចូរចៀសវាងអាហារអាហារទាំងនេះ
28, May 2024 , 6:59 am        
រូបភាព
ជំងឺលើសឈាម​អាច​កើត​មាន​ជំ​ពោះ​មនុស្ស​គ្រប់​វ័យ មិន​ថា​ក្មេង ឬ​ចាស់ ប្រុស​ស្រី ឬ​អ្នកមាន​អ្នកក្រ​ទេ ។ ការ​លើស​សម្ពាធ​ឈាម គឺជា​កត្តា​ប្រឈម​មុខ​មួយ​នៃ​ជំងឺ​បេះដូង ហើយ​វា​ក៏​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន ឬ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ផង​ដែរ​។ ជា​អកុសល មនុស្ស​ប្រមាណ ៥០​ភាគរយ​ដែល​មាន​ជំងឺ​នេះ​គឺ​មិន​អាច​គ្រប់គ្រង​ការ​លើស​សម្ពាធ​ឈាម​តាម​រយៈ​របប​អាហារ និង​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​បាន​ទេ​។

 
បើសិនជា​គ្រូពេទ្យ​ប្រាប់​ថា អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ យក​ល្អ​គួរតែ​ព្យាយាម​តាមដាន​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀងទាត់​។ យ៉ាងណាមិញ មាន​អាហារ​មួយ​ចំនួន​ដែល​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​គួរតែ​ចៀសវាង​ដែរ​ដើម្បី​កុំ​ឲ្យ​សម្ពាធ​ឈាម​លើស​កាន់តែ​ខ្លាំង ជា​ពិសេស​ផលវិបាក​របស់​ជំងឺ​នេះ​តែ​ម្តង​។
 
សាច់​បី​ជាន់

មាន​ហេតុផល​ពីរ​យ៉ាង​ដែល​សាច់​បី​ជាន់​មាន​ផល​អាក្រក់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នោះ​គឺ ជាតិ​សូ​ដ្យូ​ម និង​កូ​ឡេ​ស្តេ​រ៉ុល​តែ​ម្តង​។ កាលណា​អ្នក​ញ៉ាំ​អាហារ​មាន​សារធាតុ​ទាំង​ពីរ​នេះ​ច្រើន​ក្នុង​ពេល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម វា​នឹង​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​បាន​។
 
ស៊ុប​កំប៉ុង

ហេតុផល​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរតែ​តម​ស៊ុប​កំប៉ុង​នោះ​គឺ​ដោយសារ​តែ​វា​មាន​ជាតិ​ប្រៃ​ច្រើន​។ ដូច្នេះ​វា​ក៏​ដូច​ជា​សាច់​បី​ជាន់​ផង​ដែរ គឺ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់តែ​លើស​ខ្ពស់​ថែម​ទៀត​។
 
អាហារ​ចិន

បើសិនជា​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ចិន អ្នក​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ជំងឺ​នេះ​ហើយ​បើសិនជា​សម្ពាធ​ឈាម​កំពុង​តែ​លើស​ខ្ពស់​ហើយ​។ អ្នកជំនាញ​និយាយ​ថា មូលហេតុ​នៅ​ពីក្រោយ​រឿង​នេះ​គឺថា អាហារ​ចិន​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ជាង​អាហារ​ផ្សេង​រហូត​ដល់​ពីរ​ដង​ឯណោះ​។
 
ផលិតផល​ធ្វើ​ពី​ទឹក​ប៉េងប៉ោះ

ថ្វីបើ​ផលិតផល​ប៉េងប៉ោះ​មាន​របស់​បី​យ៉ាង​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន (​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម និង​វីតាមីន C) ក៏​ដោយ ក៏​វា​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ដែរ​។ ភាគច្រើន​វា​មាន​ជាតិ​ស្ករ ដែល​អាច​ជំរុញ​ដល់​ការ​រលាក ដែល​នាំ​ឲ្យ​លើស​សម្ពាធ​ឈាម​ដែរ ។
 
ជំងឺលើសឈាម​ដែល​គេ​បាន​ជួប​ញឹកញាប់ បំផុត​គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្នែក​ខួរក្បាល និង​បេះដូង ។ មាន​អ្នកជំងឺ​លើសឈាម​ជា​ច្រើន​មិន​មាន​រោគ​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ទេ លុះត្រាតែ ធ្លាក់​ក្នុង​សភាព​ធ្ងន់​ទើប​អាច​ដឹង​អំពី​រោគ​សញ្ញា ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com