ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំរំលង ! សម្រាប់អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ ទាំងនេះជាអាហារ​សម្រាប់​អ្នក
28, May 2024 , 10:59 pm        
រូបភាព
វា​មាននូវ​ប្រភេទ​អាហារ​មួយ​ចំនួន ដែល​អ្នក​គួរ​ធ្វើការ​ទទួលទាន ជា​រៀងរាល់ថ្ងៃ តាម​ដែល​ពួក​វា នឹង​មានមុខ​ងារ​យ៉ាង​សំខាន់ ក្នុង​ការ​រក្សា​អោយ​អ្នកមាន​សុខភាព​ល្អ​បាន​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​បាន​រង​គ្រោះ ពី​ជំងឺ​លើស​សម្ពាធ​ឈាម នោះ​អ្នក​នឹង​យល់​ថា អាហារ​ទាំងនេះ នឹង​មាន​នាទី កាន់តែ​ពិសេស ក្នុង​ការ​រក្សា​អោយ​អ្នកមាន​សុខភាព​ល្អ និង រស់នៅ​បាន​ដោយ​សុវត្ថិភាព​។

 
វា​នឹង​មាន សារៈ​ប្រយោជន៍​ចំពោះ​អ្នក ដោយសារ​តែ​រាល់​អ្វី​ៗ ដែល​អ្នក​អាច ធ្វើ​បាន​នោះ​គឺ អ្នក​ត្រូវ​រក្សា​សម្ពាធ​ឈាម អ្នក អោយ​នៅ​ទាប ដើម្បី​ចៀសវាង​បាន​នូវ ជំងឺ​គាំងបេះដូង និង ជំងឺ​បេះដូង​ប្រភេទ​ផ្សេង​ៗ​ទៀត​។
 
ទាំងនេះ គឺជា​ប្រភេទ​អាហារ​ដ៏​ចំបង ដែល​អាច​នឹង​ជួយ​បន្ទាប​សម្ពាធ​ឈាម របស់​អ្នក​បាន​៖
 
• ស្ពី​ណា​ច គឺជា​ប្រភេទ​បន្លែ​មួយ​ប្រភេទ ដែល​ល្អ​បំផុត ដែល​អ្នក​អាច​ប្រើ​វា បាន​ដើម្បី​ជួយ​បន្ថយ សម្ពាធ​ឈាម​របស់​អ្នក ដោយសារ​វា​មាន​ផ្ទុក ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ ដែល​វា​នឹង អាច​ជួយ​ការពារ បេះដូង​អ្នក​បាន ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន និង កាត់​បន្ថយ​បាន​ផង​ដែរ នូវ ឱកាស​ប្រឈម​នឹង គ្រោះថ្នាក់​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​។ សារជាតិ Folate ក៏​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​បន្លែ​ប្រភេទ​នេះ​ផង​ដែរ ហើយ​សារជាតិ​ចិញ្ចឹម​មួយ​នេះ អាច​បន្ថយ​នូវ ឥទ្ធិពល​របស់ សារជាតិ​គិ​មី homocysteine ។ សារជាតិ​គិ​មី មួយ​នេះ គឺ​មាន​ទំនាក់ទំនង​ទៅ​នឹង ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល និង ជំងឺ​គាំងបេះដូង ដូច្នេះ ការ​បង្ការ​នូវ​ការ​ការ​ជះ​ឥទ្ធិពល​របស់​វា ទៅ​លើ រាង​កាយ​អ្នក គឺជា​ហេតុផល​ដ៏​ល្អ​មួយ ដែល​អ្នក​ត្រួ​វ​តែ​ទទួលទាន​ស្ពី​ណា​ច​។
 
• គ្រាប់​ផ្កាឈូករ័ត្ន អាច​ផ្តល់​អោយ​រាង​កាយ​អ្នក នូវ​សារជាតិ​ម៉ា​ញ៉េ​ស្យូ​ម ដែល​វា​នឹង​ជា​តម្រូវការ ប្រចាំ​របស់​អ្នក​។ សារជាតិ Phytosterols ក៏​ត្រូវ​បាន​មាន​ផ្ទុក​ផង​ដែរ នៅ​ក្នុង គ្រាប់​ផ្កាឈូករ័ត្ន ហើយ​សារជាតិ​ចិញ្ចឹម​ប្រភេទ​នេះ អាច​ជួយ​អ្នក ក្នុង​ការ​កាត់​បន្ថយ​បាន​នូវ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​មាននៅ​ក្នុង​ខ្លួន​អ្នក​។ ជា​រឿយ​ៗ សម្ពាធ​ឈាម​ដែល​ខ្ពស់ ត្រូវ​បាន​បង្ក​ឡើង ដោយសារ​តែ ការ​កើនឡើង​នៃ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល តាម​ដែល​វា​នឹង ធ្វើ​អោយ​មាន​កំណក និង ការ​កកស្ទះ នៅ​ក្នុង ស​សៃ​អា​ទែ ដែល​វា​នឹង​បង្ខំ​អោយ បេះដូង​អ្នក​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​មុន ដើម្បី​អាច​ច្របាច់ បញ្ជូន​ឈាម​បាន​។ គ្រាប់​ផ្កាឈូករ័ត្ន ដែល​មិន​មាន​ប្រឡាក់​អំបិល គឺ​គ្មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ហើយ​វា ល្អ​បំផុត សម្រាប់​អ្នក​ក្នុង​ការ ទទួលទាន​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ឈាម​បាន​។
 
• បន្លែ​អន្លក់ គឺ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា ពួក​វា​មាន​ផ្ទុក​នូវ កម្រិត​ម៉ា​ញ៉េ​ស្យូ​ម​ដ៏​ខ្ពស់ ជា​ពិសេស គឺ​ប្រភេទ​សណ្តែក​។ ប៉ូ​តា​ស្យូ​ម ក៏​ត្រូវ​បាន​ផ្ទុក​ក្នុង​កម្រិត​ដ៏​ខ្ពស់ ផង​ដែរ​នៅ​ក្នុង​បន្លែ​សណ្តែក​នេះ ហើយ​វា ក៏​នឹង​មាន​តួនាទី​សំខាន់​ផង​ដែរ ក្នុង​ការ​ជួយ​បន្ទាប​សម្ពាធ​ឈាម​របស់​អ្នក​។
 
• ផ្លែ​ចេក គឺជា​ប្រភព​ដ៏​សម្បូរ​មួយ​នៃ ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​មិន​គួរ​អោយ​ជឿ ហើយ​វា​គឺជា​ប្រភេទ សារជាតិ​រ៉ែ​មួយ​ប្រភេទ ក្នុង​ចំណោម​សារជាតិ​រ៉ែ​ជា​ច្រើន ដែល​រាង​កាយ​យើង​ត្រូវការ ដើម្បី​ជួយ​ដល់​ការ​កាត់​បន្ថយ សម្ពាធ​ឈាម​ដែល​លើស​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ផ្លែ​ចេក គឺ​មាន​ផ្ទុក​នូវ​ជាតិ ស​សៃ​ដ៏​ច្រើន​ផង​ដែរ ដែល​វា គឺជា​សារជាតិ​បំប៉ន​មួយ​ប្រភេទ​ទៀត ដែល​រួមចំណែក ក្នុង​ការ​ធ្វើ​អោយ ដំណើរ​ឈាមរ​ត់របស់​អ្នក កាន់តែ​មាន​ប្រសិទ្ធិ​ភាព​, ជួយ​សម្រក​ទម្ងន់ និង បំប៉ន សុខភាព​ជា​ទូទៅ​របស់​អ្នក​។ ជា​ការ​ពិត កាលបើ​អ្នក​បរិភោគ​អាហារ​ជាតិ​ស​សៃ កាន់តែ​ច្រើន នោះ អ្នក​ហាក់​នឹង អាច​ចៀសវាង​បាន នូវ​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន បាន​ធ្វើ​អោយ​អ្នកជំនាញ​ខាង​អាហារ ជឿ​ថា បើ​ទោះជា​អ្នក​បរិភោគ​ផ្លែ​ចេក​តែ​មួយ​ផ្លែ ជា​រៀង​រាល់ ថ្ងៃ ក៏​អាច​ជួយ​រក្សា​សម្ពាធ​ឈាម អ្នក អោយ​ស្ថិត​ក្នុង​កម្រិត​ធម្មតា បាន​ដែរ​។
 
• សណ្តែកសៀង គឺជា​ប្រភេទ​អាហារ​ដ៏​ល្អ​ប្រសើរ​មួយ សម្រាប់​អ្នក​ដែល​បាន​រង​គ្រោះ​ពី​ជំងឺ​លើស សម្ពាធ​ឈាម អាច​ធ្វើការ​ទទួលទាន​បាន តាម​ដែល​វា​នឹង ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​ជា មូល​ហ​តុ​ធ្វើ អោយ​អ្នក​លើសឈាម​បាន​។ សណ្តែកសៀង បាន​ជួយ​លៃ​តម្រូវ​សម្ពាធ​ឈាម ដោយ សារ​តែ​សារជាតិ isoflavones ដែល​មាននៅ​ក្នុង​ពួក​វា គឺ​មាន​សារៈសំខាន់ ក្នុង​ការ​រក្សា​សម្ពាធ​ឈាម អ្នក​មិន​អោយ​ស្ថិត ក្នុង​កម្រិត​ខ្ពស់​បាន​។ អ្នក​នឹង​សម្គាល់​ឃើញ​ថា ប្រភេទ​សណ្តែកសៀង​ដែល មិន​មាន​ផ្ទុក​ជាតិ​អំបិល គឺ​ល្អ​បំផុត ក្នុង​ការ​បន្ថែម​វា​ទៅ​ក្នុង​របប​អាហារ របស់​អ្នក មាន​ដូច​ជា​៖ តៅហ៊ូ និង ទឹក​សណ្តែក​ជាដើម ។
 
• ដំឡូងបារាំង ជា​ធម្មតា ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​ប្រភេទ​ជា​ទម្រង់​អាហារ ដែល​នឹង​ធ្វើ​អោយ សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់​បាន ហេតុ​ដូចនេះ​ហើយ ទើប​បានជា​មនុស្ស​ភាគច្រើន គិត​ថា វា​ជា​ការ ល្អ ដែល​ពួក​គេ គួរ​ចៀសវាង ក្នុង​ការ​ទទួលទាន​វា​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ដំឡូងបារាំង មិន​ត្រឹមតែ​សម្បូរ​តែ​សារជាតិ ប៉ូ​តា​ស្យូ​ម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា ប្រភព​ដ៏​ល្អ​នៃ ជាតិ​ស​សៃ ដែល​វា​នឹង​មាន​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រក្សា​អោយ​សម្ពាធ​ឈាម​អ្នក ស្ថិត​ក្នុង​កម្រិត ធម្មតា​មួយ​។ ដំឡូងបារាំង ក៏​ជា​ប្រភព​ដ៏​សម្បូរ​មួយ​នៃ សារជាតិ​រ៉ែ ហើយនឹង ជា​ប្រភេទ​អាហារ​ដ៏ ល្អ​បំផុត ក្នុង​ការ​ទទួលទាន ជំនួស​អោយ​ប្រភេទ​អាហារ​ម្ស៉ៅ​ដទៃ​ទៀត ។
 
• ស៊ុ​កកូ​ឡា គឺជា​ប្រភេទ​អាហារ​មួយ​ប្រភេទ ដែល​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ទទួលទាន​វា ហើយ អ្នក​នឹង​យល់​ឃើញ​ថា ការ​ញុំ​ា​ស៊ុ​កកូ​ឡា​ខ្មៅ គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ ក្នុង​ការ​រក្សា​អោយ​សម្ពាធ​ឈាម អ្នក​ស្ថិត ក្នុង​កម្រិត​ទាប​បាន​។ មាន​មនុស្ស​ភាគច្រើន មានការ​ញញើត​នឹង ការ​គិត​ថា ការ​ញុំា​ស៊ុ​ក កូ​ឡា អាច​ជួយ​បន្ទាប​សម្ពាធ​ឈាម​បាន ប៉ុន្តែ​ការ​ពិត​នោះ គឺ​មាន​តែ​ស៊ុ​កកូ​ឡា​ខ្មៅ​ទេ ដែល​នឹង អាច​ជួយ​អ្នក​បាន​។ នេះ​ក៏​ព្រោះតែ ស៊ុ​កកូ​ឡា​ខ្មៅ អាច​ជួយ​ភ្ញោ​ច​ដល់ ផលិតផល នៃ nitric oxide ដែល​វា​មាន​ទំនួល​ខុស​ត្រូវ ក្នុង​ការ​ធ្វើ​អោយ សាច់ដុំ​នៅ​ជុំវិញ ស​សៃ​ឈាម បាន​សម្រាក និង ជួយ​ធ្វើ​អោយ​ចរន្តឈាម មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។ ស៊ុ​កកូ​ឡា​ខ្មៅ​ពិតជា​អាច ជួយ​បន្ទាប កម្រិត​ស្តេ​រ៉ូ​ល​អាក្រក់ ដែល​មាននៅ​ក្នុង​រាង​កាយ ដូច្នេះ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​បាន​ផង​ដែរ ចំពោះ ការ​ប្រឈម​នឹង​ភាពធាត់​ជ្រុល និង ជំងឺ​លើស​សម្ពាធ​ឈាម​។
 
• ផ្លែ​បឺ​រ គឺ​សម្បូរ​ទៅ​ដោយ សារជាតិ​រ៉ែ និង ខ្លាញ់ ប៉ុន្តែ​សារជាតិ​បំប៉ន​ទាំងអស់ ដែល​មាននៅ​ក្នុង​ផ្លែ បឺ​រ គឺ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ដែល​មិន​គួរ​អោយ​ជឿ ចំពោះ​សុខភាព​របស់​អ្នក​។ អ្នក​នឹង សម្គាល់ ឃើញ​ថា oleic acid avocados គឺ​មាន​ក្នុង​កម្រិត​ដ៏​ខ្ពស់ ដែល​នឹង​ជួយ​ធ្វើ​អោយ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល របស់​អ្នក​នៅ​ទាប ហើយ​ទាំង​សារជាតិ folate និង ប៉ូ​តា​ស្យូ​ម គឺ​មាន​ផ្ទុក​ក្នុង​ផ្លែ​បឺ​រ ក្នុង​កម្រិត​ដ៏​ខ្ពស់ ផង​ដែរ​។
 
• ត្រី គឺ​មាន​លក្ខណៈ​ជា​ពិសេស ក្នុង​ការ​ជួយ​អោយ​សម្ពាធ​ឈាម​អ្នក ស្ថិត​ក្នុង​កម្រិត​ទាប ដោយសារ តែ​ត្រី សម្បូរ​ទៅ​ដោយ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា បី ដែល​នឹង​អាច​ការពារ​បេះដូង​អ្នក ពី​ភាព​មិន​ប្រក្រតី បាន​។ ប្រភេទ​ត្រី​កំប៉ុង​ក៏​ល្អ​គ្រប់គ្រាន់ សម្រាប់​បេះដូង​របស់​អ្នក​បាន​ដែរ ហើយ​ប្រភេទ​ត្រី​កំប៉ុង ដូច​ជា ត្រី​ធូ​ណា និង សា​ឌី​ន នឹង​ជួយ​លៃ​តម្រូវ​សម្ពាធ​ឈាម​អ្នក អោយ​បាន​ល្អ​ដែរ​។ ត្រី​ស្រស់​ៗ គឺ​ល្អ​បំផុត ក្នុង​ការ​ទទួលទាន ដើម្បី​ជួយ​អោយ​កម្រិត​សម្ពាធ​ឈាម​អ្នក​ចុះ​ទាប​បាន​។
 
• ប្រភេទ​ទឹកដោះគោ ដែល​ដក​យកជាតិ​ក្រែ​ម​ចេញ និង ប្រភេទ​នៃ​ផលិតផល​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ទាប គឺ​ផ្តល់​ផល​ល្អ ចំពោះ​បេះដូង​របស់​អ្នក ជាង​ពពួក​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ។ សារជាតិ​កាល់ស្យូម និង ប្រូតេអ៊ីន គឺ​ត្រូវ​បាន​ផ្ទុក ក្នុង​កម្រិត​ដ៏​ខ្ពស់ នៅ​ក្នុង​ទឹកដោះគោ ដែល​ដក​យកជាតិ​ក្រែ​ម​ចេញ ប៉ុន្តែ​សារជាតិ​វីតាមីន D ដែល​មាននៅ​ក្នុង​នោះ គឺជា សារជាតិ​បំប៉ន ដែល​សំខាន់​បំផុត ដែល​នឹង ធ្វើការ​ជាមួយនឹង កាល់ស្យូម ក្នុង​ការ​រក្សា​អោយ សម្ពាធ​ឈាម​អ្នក ស្ថិត​ក្នុង​កម្រិត​ទាប​។ បើ​ទោះជា​សម្រាប់​អ្នក ដែល​មិន​បាន​ព្យាយាម ក្នុង​ការ ការពារ ជំងឺ​លើស​សម្ពាធ​ឈាម ការ​ផឹក​ទឹកដោះគោ ដែល​ដក​យកជាតិ​ក្រែ​ម​ចេញ នឹង​អាច ប្រាកដ ធ្វើ​អោយ​រាង​កាយ​អ្នក ទទួល​បាន​នូវ សារជាតិ​បំប៉ន ដែល​មាននៅ​ក្នុង​ផលិតផល ដែល​ធ្វើ​ពី​ទឹកដោះគោ ដោយ​មិន​មានការ​ប្រឈម​នឹង ជំងឺ​លើស​សម្ពាធ​ឈាម ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com