កីឡាជាតិ
ជាតិ
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯកយុវជនអាស៊ី អាយុក្រោម ១៧ឆ្នាំ
29, May 2024 , 1:29 pm        
រូបភាព
ការហ្វឹកហាត់របស់ក្រុមយុវជនអាយុ ១៦ឆ្នាំ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
ការហ្វឹកហាត់របស់ក្រុមយុវជនអាយុ ១៦ឆ្នាំ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាបាល់ទាត់វគ្គជម្រុះព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (AFC U17 Asian Cup 2025TM Qualifiers) ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩-២៧ ខែតុលា ឆ្នាំ២០២៤។



យោងទៅលើការផ្សាយរបស់ក្រុមហ៊ុនលីគកំពូកម្ពុជា (Cambodian Premier League) គណៈកម្មាធិការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់អាស៊ី (AFC Competition Committee) បានផ្ដល់សិទ្ធដល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC U17 Asian Cup 2025TM Qualifiers វគ្គជម្រុះ។ វគ្គជម្រុះនោះ​ នឹងចាប់ផ្ដើមពីថ្ងៃទី១៩-២៧ ខែតុលា ឆ្នាំ២០២៤ ដោយមាន៤១ប្រទេសចូលរួមប្រកួត។ ដោយឡែក កាលបរិច្ឆេទ ចាប់ឆ្នោតចែកពូលនោះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) មិនទាន់បានបញ្ជាក់នៅឡើយទេ។
 
ក្រៅពីកម្ពុជា គណៈកម្មាធិការរៀបចំការប្រកួតរបស់ AFC ក៏បានផ្ដល់សិទ្ធធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះនេះ ទៅ៩ក្រុមផ្សេងទៀត មានដូចជា៖ ចិន, ចិនតៃប៉ិ, ឡាវ, ហ្ស៊កដានី, គុយវ៉ែត, កាតា, សិង្ហបុរី, ថៃ និង វៀតណាម៕
 

Tag:
 បាល់ទាត់
  AFC U17 Asian Cup 2025TM Qualifiers
© រក្សាសិទ្ធិដោយ thmeythmey.com