កីឡាជាតិ
ជាតិ
វិសាខា ឈ្នះក្រុមយុវជនអូស្ត្រាលីមិនឱ្យតដៃ ៣-០ សិត នៅជំនួបបើកឆាក
29, May 2024 , 4:01 pm        
រូបភាព
រូបភាព៖ សហព័ន្ទកីឡាបាល់ទះកម្ពុជា
រូបភាព៖ សហព័ន្ទកីឡាបាល់ទះកម្ពុជា
វិសាខា ឈ្នះក្រុមបាល់ទះ Australian Volleyball Academy របស់អូស្ត្រាលី ក្នុងលទ្ធផល ៣-០ សិត ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុ ពានរង្វាន់ពានរង្វាន់បាល់ទះ Win+Streak Volleyball Invitational (WSVI) ឆ្នាំ ២០២៤ នៅតៃវ៉ាន់។



នៅជំនួបបើកឆាកនៅរសៀលថ្ងៃទី២៩ ខែឧសភា សមាគមក្លិបបាល់ទះវិសាខា ដែលដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ឈ្នះក្រុមយុវជនអូស្ត្រាលីមិនឱ្យតដៃរួច ក្នុងលទ្ធផល ២៦-២៤, ២៥-២៣ និង ២៥-១៨។
 
ជំនួបបន្ទាប់ វិសាខា ត្រូវបន្តជួបជើងខ្លាំងនិងជាម្ចាស់ផ្ទះ Win Streak ដែលមាន វឿន វាសនា​ កំពុងប្រកបអាជីព នៅថ្ងៃទី៣០ ខែឧសភា វេលាម៉ោង ៦ល្ងាច និងជំនួបវគ្គសន្សំពិន្ទុចុងក្រោយ ប៉ះក្រុម Saitama Azalea របស់ជប៉ុន នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ២រសៀល។
 
សមាសភាពកីឡាករក្រុមវិសាខាទៅចូលរួមប្រកួតការប្រកួតពានរង្វាន់ WSVI នៅតៃវ៉ាន់ រួមមានកីឡាករបារាំងទាំង ៣រូប​​ Francois Rebeyrol, Thomas Gill និង​ Prierre Toledo ក្រៅពីនោះសុទ្ធតែកីឡាករកម្ពុជា មានប្រធានក្រុម សួន ចាន់ដារូ​, ពិន សារុន, ធី ម៉េងហួង, គួន មុំ, សឿន ហេង, មឿន ម៉េងឡាយ, ចាន់ វាសនា, ផល រតនៈ, មួន និមល និងសេង គីមហាប់៕
 
 

Tag:
 WSVI
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com