កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អាល្លឺម៉ង់ ប្រកាសឧបត្ថម្ភ Dortmund
30, May 2024 , 8:29 am        
រូបភាព
ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងក្លាយជាអ្នកឧបត្ថម្ភក្លិបបាល់ទាត់ Borussia Dortmund ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតអាល្លឺម៉ង់ Handelsblatt នៅថ្ងៃ២៨ ខែឧសភា។ ការប្រកាសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេល Dortmund ត្រូវប៉ះ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក UEFA Champions League រដូវកាល ២០២៣-២៤។



កាសែត Handelsblatt ឱដឹងថា Borussia Dortmund នឹងទទួលបានថ្លៃឧបត្ថម្ភរាប់រយលានដុល្លារក្នុងមួយឆ្នាំ សម្រាប់កិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ពីក្រុមហ៊ុផលិតសព្វាវុធដ៏ធំរបស់អាល្លឺម៉ង់មួយនេះ។ ព័ត៌មានលម្អិតបន្ថែម សារព័ត៌មានឌីជីថលថ្មីៗនឹងផ្សាយចជូនបន្តបន្ទាប់។
 
ក្រុមហ៊ុន Rheinmetall ជាក្រុមហ៊ុនផលិតរថយន្ត និងសព្វាវុធរបស់អាល្លឺម៉ង់ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Düsseldorf។ Rheinmetall ក៏ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិតសព្វាវុធធំជាងគេលំដាប់ទី៥ នៅអឺរ៉ុប ជាពិសេសជំនាញខាង រថពាសដែក។ 
 
កាលពីឆ្នាំ២០២២ ទទួលបានចំណូលពីការលក់អាវុធរបស់ខ្លួនបានចំនួន ៦,៤១០ ពាន់លានដុល្លារ និងនៅឆ្នាំ២០២៤នេះ នឹងរំពឹងកើនចំណូលបន្ថែមទៀត។
 
Dortmund នឹងត្រូវតតាំងជាមួយ Real Madrid ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅរាត្រីថ្ងៃទី១ ខែមិថុនា នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស វេលាម៉ោង ២អាធ្រាត្រ៕
 

Tag:
 Borussia Dortmund
  Rheinmetall
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com