ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាហារទាំង២ប្រភេទនេះ គួរតែចៀសឲ្យឆ្ងាយដើម្បីសុខភាពអ្នក
30, May 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នក ពីអាហារទាំងពីរប្រភេទ ដែលអាចធ្វើឲ្យខ្លួនអ្នកកើតមានព្រូនជាច្រើន។ ដូចនេះ អ្នកគួរតែកុំញ៉ាំច្រើនឲ្យសោះ ព្រោះវាអាចបំផ្លាញសុខភាពអ្នកបាន។ តើមានអ្វីខ្លះទៅ?

 
អ្នកមិនគួរបរិភោគត្រីឆៅច្រើននោះទេ ព្រោះនៅខណៈពេលដែលអ្នកពិសាចូល វានឹងនាំយកដង្កូវ និងព្រូនចូលទៅជាមួយ។ ដូចនេះ វានឹងធ្វើឲ្យថ្លើមអ្នកឈឺ ហើមពោះ ឬមានអាការជាច្រើនទៀត ដែលអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង។
 
ខ្យង និងខ្ចៅ ក៏អ្នកមិនគួរញ៉ាំច្រើនដែរ។ វានឹងអាចធ្វើឲ្យព្រូន និងដង្កូវ រត់ពេញខួរក្បាលអ្នក ដោយធ្វើឲ្យងាយកើតមានជំងឺ។ ម្យ៉ាងទៀត អ្នកក៏អាចកើតមានអាការឈឺក្បាល វិលមុខ ឬក្អួតជាដើម៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com