កីឡាជាតិ
ជាតិ
U16 កម្ពុជា ប៉ះ មីយ៉ាន់ម៉ា ព្រុយណេ និងវៀតណាម នៅ Asean U16 Championship 2024
30, May 2024 , 2:18 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ស្ថិតក្នុងពូល B ដោយត្រូវជួប វៀតណាម មីយ៉ាន់ម៉ា និងព្រុយណេ ក្នុងការប្រកួត Asean U16 Boy’s Championship 2024 នៅប្រទេសឥណ្ឌូណេស៊ី។

 
ការប្រកួតជើងឯក Asean U16 Championship 2024 ដែលនឹងធ្វើឡើងនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ មានក្រុមសរុបចំនួន១២ចូលរួម ដោយចែកចេញជា៣ពូលពី A ដល់ C ដោយក្នុងមួយពូលមាន៤ក្រុម។
 
នាពិធីចាប់ឆ្នោតផ្លូវការនៅថ្ងៃទី៣០ ខែឧសភា U16 កម្ពុជា ស្ថិតនៅពូល B ជាមួយ វៀតណាម មីយ៉ាន់ម៉ា និងព្រុយណេ។ ពូល C មាន ថៃ ម៉ាឡេស៊ី ទីម័រខាងកើត និងអូស្ត្រាលី និងពូល A មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និងសិង្ហុរី។
 
មុនការចាប់ឆ្នោតនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានកោះហៅកីឡាករអាយុក្រោម១៦ឆ្នាំ ចំនួន២៣រូប ចូលជំរំហ្វឹកហាត់ដើម្បីត្រៀមប្រជែងជើងឯកពានតំបន់អាស៊ីអាគ្នេយ៍នេះ។ កីឡាករទាំង២៣រូបនោះ មានដូចជា សាកាគីបារ៉ា រីនតារ៉ូ, ឃីវ ចាន់សិរីរិទ្ធ, ប៉ូយ វីសា, ឌឿន ជីតុង, ខៀវ សានស៊ីង, រឹម ចិត្រា, ទី សុភ័ក្រ, មុត រក្សា, ផាន វិរៈ, ពៅ ពីមករា, រ៉ូ សុវណ្ណរ៉ុង, រុន ម៉េងកួង, គារ វិសាល, អ៊ឺម ដាណាត, នឹម អូរវ៉ាន់ដា, លឹម វឌ្ឍនា, មិន រដ្ឋា, វ៉ន សុវណ្ណារ៉ា, សែន មហាម៉ាត់សឡេះ, សម្បត្តិ សំណាង, ម៉ាត់ ហ្វារីប, វ៉ាស៊ុណាន់ កៈសិដេជ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com