កីឡាជាតិ
ជាតិ
Asean U19៖ កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត
30, May 2024 , 4:45 pm        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត ក្នុងការប្រកួត Asean U19 Boy’s Championship 2024 នៅប្រទេសឥណ្ឌូណេស៊ី។



នាពិធីចាប់ឆ្នោតផ្លូវការនៅថ្ងៃទី៣០ ខែឧសភា U19 កម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត ស្របពេល ពូល B មាន ឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ត្រាលី និងពូល C មានម៉ាឡេស៊ី ថៃ ព្រុយណេ និងសិង្ហុរី។
 
ការប្រកួតជើងឯក Asean U19 Championship 2024 នឹងធ្វើឡើងនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មានក្រុមសរុបចំនួន១២ចូលរួម ដោយចែកចេញជា៣ពូលពី A ដល់ C ដោយក្នុងមួយពូលមាន៤ក្រុម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com