កីឡាអន្តរជាតិ
អន្តរជាតិ
De Jong, Depay ស្ថិតក្នុងបញ្ជីឈ្មោះ ២៦នាក់ចុងក្រោយរបស់​ហូឡង់ ទៅ Euro 2024
30, May 2024 , 7:39 pm        
រូបភាព
ក្រុមជម្រើសជាតិហូឡង់ ដែលមានបញ្ហាកីឡាករបួសច្រើន បានប្រកាសសមាសភាពកីឡាករ ២៦រូបចុងក្រោយហើយ សម្រាប់ព្រឹត្តិការណ៍ Euro 2024។ ខ្សែបម្រើ Frankie De Jong និងខ្សែប្រយុទ្ធ Memphis Depay ដែលសុទ្ធសឹងតែរបួស ក៏ត្រូវបានគ្រូបង្វឹកលោក Ronald Koeman បញ្ចូលក្នុងបញ្ជីទៅអាល្លឺម៉ង់ផងដែរ។

 
De Jong និង Depay ដែលសុទ្ធសឹងតែជួបបញ្ហារបួស ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នៅតែមានឈ្មោះក្នុងក្រុមហូឡង់។ នេះទំនង ដោយសារតែសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA អនុញ្ញាតឱ្យក្រុមនីមួយៗបន្ថែមកីឡាករពី ២៣នាក់ ទៅដល់ ២៦នាក់ ទើបកីឡាករទាំង ២ នៅតែមានវត្តមានក្នុងក្រុមហូឡង់។ ព្រឹត្តិការណ៍ Euro 2024 នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី២០ ខែកក្កដា នៅក្នុងប្រទេសអាល្លឺម៉ង់។
 
ស្ថិតក្នុងសន្និសីទកាសែតការប្រកាសបញ្ជីក្រុមកីឡាករ លោក Koeman បង្ហាញក្តីរំពឹងថាខ្សែបម្រើក្រុម Barcelona កីឡាករ De Jong នឹងអាចលេងការប្រកួតបើកឆាករបស់ក្រុមហូឡង់ ទល់នឹងប៉ូឡូញ ថ្ងៃទី១៦ ខែមិថុនា។ ទោះមានក្តីរំពឹងថាខ្សែបម្រើក្លិប Barca អាចចូលលេង ប៉ុន្តែលោក Koeman មិនអាចបញ្ជាក់ ថាតើកីឡាកររូបនោះអាចលេងបានរយៈពេលប៉ុន្មាននាទីឡើយ។
 
កីឡាករខ្សែការពារស្លាបឆ្វេងកំពុងមានទម្រង់លេងល្អ Ian Maatsen ជួយក្រុម Borussia Dortmund ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League តទល់នឹងក្រុម Real Madrid មិនមានវត្តមានសម្រាប់ក្រុមជម្រើសជាតិហូឡង់ឡើយ។ កន្លងមកកីឡាករ Maatsen ត្រូវបានគេរំពឹងថានឹងអាចជាប់ឈ្មោះជាមួយជម្រើសជាតិហូឡង់។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ ២៦រូបចុងក្រោយរបស់ក្រុមជម្រើសជាតិហូឡង់៖
 
អ្នកចាំទី៖ Justin Bijlow (Feyenoord), Mark Flekken (Brentford, England), Bart Verbruggen (Brighton)
 
ខ្សែការពារ៖ Nathan Ake (Manchester City, England), Daley Blind (Girona FC, Spain), Stefan de Vrij (Inter Milan, Italy), Lutsharel Geertruida (Feyenoord), Denzel Dumfries (Inter Milan, Italy), Matthijs de Ligt (Bayern Munich, Germany), Jeremy Frimpong (Bayer Leverkusen, Germany), Micky van de Ven (Tottenham Hotspur, England), Virgil van Dijk (Liverpool, England)
 
ខ្សែបម្រើ៖ Frenkie de Jong (Barcelona), Ryan Gravenberch (Liverpool), Teun Koopmeiners (Atalanta), Tijjani Reijnders (AC Milan), Jerdy Schouten (PSV Eindhoven), Xavi Simons (RB Leipzig), Joey Veerman (PSV Eindhoven), Georginio Wijnaldum (Al Ettifaq)
 
ខ្សែប្រយុទ្ធ៖ Steven Bergwijn (Ajax), Brian Brobbey (Ajax), Memphis Depay (Atlético Madrid), Cody Gakpo (Liverpool), Donyell Malen (Borussia Dortmund), Wout Weghorst (TSG Hoffenheim, Germany)៕
 

Tag:
 Euro 2024
  ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com