ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនចង់ឈឺច្រើន គួរតែងូតទឹកបែបនេះ
31, May 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបងូតទឹកដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?

 
អ្នកគួរតែងូតទឹកឲ្យតាមលំដាប់ មានន័យថា ដំបូងអ្នកគួរតែលុបមុខឲ្យស្អាតជាមុនសិន ទើបលាងសម្អាតខ្លួន ហើយកក់សក់តាមក្រោយ។ ការធ្វើបែបនេះ ទើបជារបៀបត្រឹមត្រូវក្នុងការងូតទឹកដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។
 
មិនថាខែត្រជាក់ ឬក្តៅទេ ទឹកដែលអ្នកងូតគួរតែស្ថិតក្នុងចន្លោះ៣៥អង្សាសេ ដល់៣៧អង្សាសេ ព្រោះសីតុណ្ហភាពទឹកក្នុងចន្លោះនេះ អាចការពារស្បែកអ្នកបានល្អ ដោយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកឡើយ។
 
រយៈពេលដែលអ្នកងូតទឹកមិនគួរឲ្យហួសពី១៥នាទីឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបាន។ ជាពិសេស ក្រោយពេលហាត់ប្រាណ ញ៉ាំស្រា ញ៉ាំឆ្អែត ឬមិនទាន់ញ៉ាំអាហារ អ្នកមិនគួរងូតទឹកឡើយ ព្រោះអាចធ្វើឲ្យសុខភាពអ្នកមិនអាចទ្រាំទ្របានឡើយ។
 
អ្នកមិនគួរងូតទឹកច្រើនដងពេកក្នុងរយៈពេលមួយថ្ងៃទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកអ្នកជាខ្លាំង ដោយធ្វើឲ្យស្បែកអ្នកប្រែជាទន់ខ្សោយ។
 
នៅពេលដែលអ្នកងូតទឹក អ្នកគួរតែបើកម៉ាស៊ីនប៊ឺតធូលី ដើម្បីឲ្យខ្យល់ក្តៅអាចចេញក្រៅអស់ ទើបមិនធ្វើឲ្យអ្នកអាចសន្លប់នៅបន្ទប់ទឹក។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីខាងលើ ដើម្បីសុខភាពអ្នក៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com