ជាតិ
ព័ត៍មានសុខភាព
សុខភាព
ឈប់​ឆ្ងល់​​ទៅ​! ពោះវៀន​អ្នកមាន​ជាតិពុល​ហើយ​បើ​ចេញ​អាកា​រៈទាំង​នេះ
01, Jun 2024 , 6:59 am        
រូបភាព
ពោះវៀនធំ គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​រាង​កាយ ។ វា​ដើរតួ​នាទី​រួម​គ្នា ជាមួយនឹង​ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​ភាពស៊ាំ និង​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែរ​។

 
យ៉ាងណា​ក៏​ដោយ បើសិនជា​ពោះវៀនធំ​មិន​ធ្វើការ​ទេ​នោះ វា​នឹង​បង្ហាញ​ជា​សញ្ញា នៃ​ការ​កើនឡើង​ជាតិពុល​ក្នុង​ខ្លួន​ហើយ​។ មុខងារ​ពោះវៀនធំ ដែល​ធ្វើការ​មិន​បាន​ល្អ មាន​ន័យ​ថា​វា​មិន​អាច​បញ្ចេញ​កាក​សំណល់​ពី​ក្នុង​ពោះវៀន​បាន​ត្រឹមត្រូវ​ឡើយ​។ ជា​លទ្ធផល ជាតិពុល​នោះ​នឹង​ត្រូវ​បឺត​ស្រូប​ចូល​ទៅ​ក្នុង​ចរន្តឈាម​វិញ​។
 
ចំពោះ​រោគ​សញ្ញា​ភាគច្រើន ដែល​គិត​ថា​មាន​ជាតិពុល ក្នុង​ពោះវៀនធំ​ច្រើន​នោះ គឺ​ការ​ទល់លាមក​តែ​ម្តង​។ ករណី​បែប​នេះ​កើតឡើង នៅ​ពេល​ដែល​កាក​សំណល់ ត្រូវ​បាន​បញ្ចេញ​ចោល​យឺត​ជាង​ធម្មតា ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ចលនា​ពោះវៀន មានការ​ឈឺចាប់​ដែរ​។ ក្រៅពី​នេះ​
 
សញ្ញា​ដែល​បញ្ជាក់​ថា ពោះវៀន​មាន​ជាតិពុល​ច្រើន​ទៀត​នោះ មាន​ដូច​ជា ៖
 
•​ ​ឈឺ​សាច់ដុំ និង​សន្លាក់
•​ ​ទល់លាមក រាករូស ផោម​ច្រើន ហើមពោះ ឈឺ​ក្នុង​ពោះ
•​ ​ថប់​អារម្មណ៍ វង្វេងវង្វាន់ អស់កម្លាំង បាក់ទឹកចិត្ត អារម្មណ៍​មួរ​មៅ និង​ខ្សោយ​ការ​ចង​ចាំ
•​ ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ឧស្សាហ៍​មានការ​បង្ក​រោគ​នៅ​ទ្វារមាស និង​ប្លោក​នោម អា​លែ​ក​ស៊ី​ស្បែក​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com