ជាតិ
ព័ត៍មានសុខភាព
សុខភាព
ងាយៗ ធ្វើបែបនេះការពារ​កុំអោយ​ឆ្អឹង​បាក់
02, Jun 2024 , 6:59 am        
រូបភាព



១, ហាត់ប្រាណ

នៅ​ពេល​អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ការ​រក្សា​ឆ្អឹង​ប្រហែលជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​កុំអោយ​ឆ្អឹង​នោះ​បាក់​បាន​។ ប៉ុន្តែ​ការ​ហាត់ប្រាណ​អាច​ធ្វើ​អោយ​ឆ្អឹង​មាន​ភាពរឹងមាំ ចេះ​បត់បែន និង​មាន​តុល្យភាព​ដែល​សុទ្ធតែ​អាច​ជួយ​សម្រួល​ដល់​ការ​ទ្រ​ទម្ងន់​របស់​ប្រអប់ជើង​។
 
ចូរ​ដាក់​កំហិត​លើ​ខ្លួនឯង​លើ​ការ​ធ្វើ​សកម្មភាព​តិចតួច​ដូច​ជា ការ​ដើរ ការ​ហែល​ទឹក​ជៀស​ជាង​ការ​លេង​កីឡា​ណា​ដែល​ទាមទារ​អោយ​មានការ​បត់បែន​ខ្លួន និង​បង្វិលខ្លួន​ដូច​ជា លេង​វាយ​កូន​ហ្គោ​ល ឬ​ក៏​អ្វី​ផ្សេង​ទៀត​ដែល​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​ដួល​ដូច​ជា​ការ​ជិះ​ស្គី​ជាដើម​។ អ្នកឯកទេស​ជា​ច្រើន​នាក់​តែងតែ​ណែនាំ​អោយ​ហាត់​ក្បាច់​តៃ​ជិ​។
 
២, និយាយ​ជាមួយ​គ្រូពេទ្យ

ថ្នាំ​ជា​ច្រើន​មុខ​អាច​ធ្វើ​អោយ​អ្នក​ងងុយដេក​ខ្លាំង​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​គ្រោះថ្នាក់​។ ចូរ​រំលឹក​ឡើង​វិញ​នូវ​អ្វី​ៗ​ដែល​អ្នក​កំពុង​តែ​និយាយ​ជាមួយ​គ្រូពេទ្យ​។ តើ​អ្នក​នៅ​តែ​ត្រូវការ​វា​ទៀត​ទេ? តើ​អ្នក​អាច​ប្រើ​ក្នុង​កម្រិត​ទាប​បាន​ទេ? តើ​អ្នក​គួរតែ​ដូរ​ថ្នាំ​នោះ​ចេញ​ទេ? ជាមួយ​គ្នា​នេះ​ដែរ ចូរ​សួរ​អំពី​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​ដែល​អាច​ប៉ះពាល​ដល់​ភាព​នឹងនរ​របស់​អ្នក​។ បញ្ហា​នៃ​ការ​មើល និង​ស្តាប់​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​។
 
៣, ស្បែកជើង

ការ​ដើរ​ជើង​ទទេរ ឬ​មាន​ស្រោមជើង​អាច​ធ្វើ​អោយ​អ្នក​ប្រឈម​នឹង​ការ​ដួល​កាន់តែ​ខ្លាំង ដូច្នេះ​ចូរ​ពាក់​ស្រោមជើង​នៅ​ពេល​ដើរ​ក្នុងផ្ទះ​។ ចូរ​ជ្រើសរើស​យក​ស្បែកជើង​ណា​ដែល​មាន​កែង​ស្មើ ឬ​ទាប​។ ចូរ​ប្រាកដ​ថា ស្បែកជើង​ដែល​អ្នក​ពាក់​នោះ​វា​ល្មម​នឹង​ជើង និង​ប្រើ​ប្រដាប់​ជំនួយ​ដល់​ការ​ពាក់​ស្បែកជើង​ផង​។ ស្ត្រី​ដែល​មា​នក​បញ្ហា​ក្នុង​ការ​ពាក់​ស្បែកជើង​ដោយសារ​ត្រូវការ​លេង​ធំ ពួក​គេ​ប្រហែលជា​អាច​ពាក់​ស្បែកជើង​បុរស​ដែល​ធំ​ៗ​បាន​។ ចូរ​ប្រើ​ស្បែកជើង​ដែល​រលង់​វិញ ហើយ​ត្រូវ​ចងខ្សែរ​អោយ​បាន​ជាប់​ល្អ​។
 
៤, ចូរ​សម្អាត​កន្លែង​ដែល​រាយ​ប៉ាយ
ការ​ដែល​ក្នុងផ្ទះ​ត្រូវ​បាន​រៀបចំ​មាន​របៀប​ត្រឹមត្រូវ​ប្រហែលជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដើរ​។ ចូរ​ប្រមូល​ឧបសគ្គ​នៃ​ការ​ដើរ​ដូច​ជា ប្រអប់ កាសែត ឬ​សម្លៀក​បំពាក់​។ ហើយ​ចូរ​ប្រាកដ​ថា គ្រឿង​សម្ភារៈ​អគ្គិសនី និង​ខ្សែរ​ទូរស័ព្ទ​នៅ​ឆ្ងាយ​ពី​ផ្លូវ​ដើរ​។ ចូរ​មិន​ត្រូវ​ភ្លេច​របស់របរ​នៅ​ទី​ធ្លាមុខផ្ទះ ឬ​ក្រោយ​ផ្ទះ​ឡើយ​ដើម្បី​កុំអោយ​មានការ​ពិបាក​ដើរ​។
 
៥, ធ្វើ​ដំណើរ​យឺត​ៗ

នៅផ្ទះ ចូរ​ប្រើ​ពេល​អោយ​បាន​យូរ​ក្នុង​ការ​ក្រោក​ពី​ដេក ឬ​ពី​កៅអី​។ មិន​ត្រូវ​ប្រញាប់រ​ត់ទៅ​លើ​ទូរស័ព្ទ ឬ​បើកទ្វារ​ពេក​ទេ​។ កាលណា​អ្នក​ធ្វើ​អ្វី​ៗ​រហ​ន់​ពេក ធ្វើ​អោយ​គ្រោះ​ចៃដន្យ​កើតឡើង​កាន់តែ​ច្រើន​។ នៅ​ពេល​ចេញ​ទៅ​ក្រៅ មិន​ត្រូវ​ប្រញាប់រ​ត់ទៅ​លើ​ជណ្តើរយន្ត ឬ​ព្យាយាម​បញ្ឈប់​វា​ដោយ​ប្រើ​ជើង ឬ​ដៃ​បង្អាក់​ការ​បិទទ្វារ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​អ្នក​គួរតែ​ធ្វើ​អ្វីមួយ​កុំ​ប្រញាប់​ពេក​។
 
៦, បើកភ្លើង

ការ​ចាស់​ទៅ​តាម​អាយុ​ធ្វើ​អោយ​ភ្នែក​របស់​មនុស្ស​មានការ​ប្រែប្រួល ហើយ​វា​ក៏​ជា​ហេតុផល​មួយ​សម្រាប់​ចៀសវាង​នូវ​ឧបសគ្គ​ទាំងឡាយ​តាម​រយៈ​ការ​បើកភ្លើង​បំភ្លឺ​។ ដូច្នេះ​ចូរ​ធ្វើ​យ៉ាងណា​អោយ​បន្ទប់​មាន​ពន្លឺ​។ ច្រកចូល​បន្ទប់ និង​តាម​កាំជណ្តើរ​គួរតែ​បំពាក់​ទៅ​ដោយ​ភ្លើង​ផង​។ ចូរ​ប្រើ​អំ​ពូ​ល​ភ្លើង​រាត្រី​អោយ​បាន​ច្រើន​។ វាំងនន​គួរតែ​បើក​បំភ្លឺ​នៅ​ពេល​ថ្ងៃ​ដើម្បី​អោយ​ពន្លឺ​ចូល​ក្នុងផ្ទះ​បាន​ច្រើន​។
 
៧, ប្រយ័ត្ន​សត្វ​ចិញ្ចឹម

ឆ្កែ និង​ឆ្មា​អាច​ជា​អ្នក​រួម​ដំណើរ​ជាមួយ​មនុស្ស​បាន​យ៉ាង​ល្អ ប៉ុន្តែ​យក​ល្អ​គួរតែ​ទុកដាក់​វា​អោយ​បាន​ល្អ​។​ជា​រៀង​រាល់​ឆ្នាំ មាន​ប្រជាជន​ចំនាស់​ៗ​ប្រមាណ ២១០០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ដោយសារ​តែ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​។ មិន​ត្រូវ​អោយ​សត្វ​ចិញ្ចឹម​ដេក​ផ្ទាល់​នៅ​លើ​គ្រែ ឬ​កៅអី​របស់​អ្នក​ឡើយ ព្រោះ​វា​អាច​បណ្តាល​អោយ​ប៉ះពាល់​ដល់​ផ្លូវ​។ ចូរ​យក​ប្រដាប់​លេង​របស់​សត្វ​នោះ​ចេញ​អោយ​ឆ្ងាយ​ពី​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ​។ យក​ល្អ​អ្នក​គួរតែ​ដាក់​កណ្តឹង​នៅ​នឹង​ករ​របស់​វា​ដើម្បី​អាច​ដឹង​គ្រប់ពេល​ដែល​វា​មក​ជិត​។
 
៨, កាត់​បន្ថយ​ការ​ទទួលទាន​ស្រា

វា​គ្មាន​អ្វី​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​ទេ​ដែល​ថា​ការ​ទទួលទាន​ស្រា​ច្រើន​អាច​បណ្តាល​អោយ​មនុស្ស​ដើរ​ដួល​។ នៅ​ពេល​អ្នក​ផឹកស្រា ជើង​របស់​អ្នក​អាច​នឹង​ឈរ​មិន​បាន​នឹង​ល្អ​ទេ​។ ប៉ុន្តែ​កាលណា​ចូលជាតិ​ស្រាល​ច្រើន​ក៏​អាច​ទៅ​បំផ្លាញ​សុខភាព​ឆ្អឹង​បាន​ដែរ​។ វា​អាច​ទៅ​ទប់ស្កាត់​ជាតិ​កាលស្យូម​ដែល​ត្រូវ​ចូល​ក្នុង​ឆ្អឺ​ង ដែល​ជា​ហេតុ​នាំ​អោយ​ឆ្អឹង​ងាយ​នឹង​បាក់​។ តើ​អ្នក​ស្រេកទឹក​ទេ0x017d7 បើ​ដូច្នេះ​មែន ចូរ​ញ៉ាំ​ទឹកដោះគោរ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​មួយ​កែវ ទឹក​ផ្លែ​ឈើរ​ប៉ូវ​កម្លាំង ឬ​ទឹកដោះគោរ​ជូ​ដែល​មាន​ជាតិ​ខ្លាញ​តិច​។
 
៩, រៀន​របៀប​ដួល
ទោះបីជា​អ្នក​ត្រូវ​តែ​ដួល​ក៏​ដោយ យើង​នៅ​តែ​មាន​មធ្យោបាយ​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ដែរ​។ ចូរ​ចាំ​ថា​៖ ត្រូវ​ចេះ​រមៀល​ខ្លួន មិន​ត្រូវ​បណ្តោយ​ខ្លួន​អោយ​ដួល​តែ​ម្តង​ឡើយ​។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​រអិល​ដួល ហើយ​គ្មាន​អ្វី​ចាប់​ទេ ចូរ​ឈាន​មួយ ឬ​ពីរ​ជំហាន​ដើម្បី​អាច​អោយ​រាង​កាយ​នៅ​នឹង​បាន​។ ចូរ​ព្យាយាម​ចៀសវាង​នូវ​ការ​ដួល​ទៅ​លើ​សន្លាក់​ត្រគៀក​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com