កីឡាអន្តរជាតិ
អន្តរជាតិ
វិសាខា ចាញ់ WinStreak ទាំងប្រផិតប្រផើយ និងបន្តប៉ះ Saitama Azalea រសៀលនេះ
31, May 2024 , 11:59 am        
រូបភាព
រូបភាព៖-សហព័ន្ធកីឡាបាល់ទះកម្ពុជា
រូបភាព៖-សហព័ន្ធកីឡាបាល់ទះកម្ពុជា
សមាគមក្លិបបាល់ទះវិសាខា ចាញ់ក្រុមម្ចាស់ផ្ទះ Win Streak ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ សិត ក្នុងការប្រកួតវគ្គសន្សំពិន្ទុលើកទី២ ពានរង្វាន់ពានរង្វាន់បាល់ទះ Win+Streak Volleyball Invitational (WSVI) ឆ្នាំ ២០២៤ នៅតៃវ៉ាន់។ វិសាខា ត្រូវបន្តជួបក្រុមជប៉ុន Saitama Azalea សម្រាប់ជំនួបវគ្គសន្សំពិន្ទុចុងក្រោយ នៅរសៀលម៉ោង ២ ថ្ងៃទី៣១ ខែឧសភា នេះ។



នៅជំនួបវគ្គសន្សំពិន្ទុលើកទី២ នៅយប់ថ្ងៃទី៣០ ខែឧសភា វិសាខា បានរងបរាជ័យក្រោមថ្វីដៃ Win Streak ដែលជាម្ចាស់ជើងឯកលីគបាល់ទះរបស់តៃវ៉ាន់។ ក្រុមទាំងពីរបានវាយបកគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាយ រហូតឈានដល់៥សិត ក្នុងលទ្ធផលពិន្ទុ ២៥-២២, ២២-២៥ ២៥-១៩ ២៥-១៣ និង ១៥-១៣។
 
ឆ្លងកាត់ការប្រកួត២លើកដូចគ្នា Win Streak ឈរលេខ១រកបាន៥ពិន្ទុ វិសាខា ឈរលេខ២មាន៤ពិន្ទុ Saitama Azalea នៅលេខ៣ មាន៣ពិន្ទុ និងក្រុមបាល់ទាត់យុវជនអូស្ត្រលី Australian Volleyball Academy គ្មានពិន្ទុរាប់នៅឡើយ ដោយសារចាញ់គូប្រជែង ៣-០ សិត ទាំងពីរលើក។
 
ជំនួបចុងក្រោយ វិសាខា ប៉ះ Saitama Azalea ស្របពេល Win Streak Australian Volleyball Academy។ វិសាខា នឹង Saitama Azalea ត្រូវការឈ្នះរៀងខ្លួន ដើម្បីដណ្តើមចំណាត់ថ្នាក់ទី២ ស្របពេលម្ចាស់ផ្ទះ Win Streak មានភាគរយខ្ពស់ក្នុងការរក្សាចំណាត់ថ្នាក់លេខ១របស់ខ្លួន៕
 

Tag:
 WSVI
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com