ជាតិ
ព័ត៍មានសុខភាព
សុខភាព
ចង់ឲ្យក្រលៀនមិនឈឺ គួរតែធ្វើបែបនេះ
05, Jun 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យក្រលៀនអ្នកមិនងាយកើតមានបញ្ហា។ តើមានអ្វីខ្លះទៅ?

  • ក្នុងពេលធម្មតា អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុសរសៃច្រើន ទើបអ្នកងាយបត់ជើងធំ។ នៅពេលដែលអ្នកបត់ជើងធំទៀងពេល នោះជាតិពុលនឹងចេញមកក្រៅអស់។ ដូចនេះ ក្រលៀនអ្នកនឹងគ្មានសារធាតុពុលផ្ទុកក្នុងនោះឡើយ។ ជាហេតុដែលធ្វើឲ្យក្រលៀនអ្នកអាចដំណើរការបានធម្មតា។
  • អ្នកគួរតែគ្រប់គ្រងជាតិស្ករ និងសម្ពាធឈាមអ្នកឲ្យបានល្អ ព្រោះពេលដែលវាមិនប្រក្រតី នោះក្រលៀនអ្នកក៏កើតមានបញ្ហាដូចគ្នាដែរ។
  • ជក់បារី និងញ៉ាំស្រាសុទ្ធតែជាទម្លាប់ដែលអាចបំផ្លាញសុខភាពក្រលៀនអ្នកខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកអាចកាត់បន្ថយបាន គួរតែកែទម្លាប់នេះចោល ទើបមិនធ្វើឲ្យក្រលៀនអ្នកទ្រុឌទ្រោមខ្លាំង៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com