ជាតិ
សមត្ថកិច្ច បង្ក្រាបកន្លែងកែច្នៃគ្រឿងញៀន ដោយរឹបអូសសារធាតុគីមី ជិត៧០០គីឡូ
04, Jun 2024 , 11:39 am        
រូបភាព
ជនសង្ស័យនិងគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននៅភ្នំពេញនិងខេត្តកណ្ដាល។ រូបពី GCNP
ជនសង្ស័យនិងគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននៅភ្នំពេញនិងខេត្តកណ្ដាល។ រូបពី GCNP
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីកែច្នៃ រក្សាទុក និងជួញដូរគ្រឿងញៀន នៅទីតាំងចំនួនពីរកន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៤នាក់ ហើយរឹបអូសថ្នាំញៀនជាង១៦គីឡូក្រាម រួមទាំងសារធាតុគីមី ជិត៧០០គីឡូក្រាម។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ។

 
គោលដៅចំនួនពីរ ដែលសមត្ថកិច្ចចុះបង្ក្រាបរួមមាន គោលដៅទី១ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងគោលដៅទី២ នៅខុនដូរដឺប្លេស សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចុះបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាជនជាតិខ្មែរ។​ ចំណែក គ្រឿងញៀនដែលរកឃើញ ជាប្រភេទមេតំហ្វេតាមីន(MDMA), មេតំហ្វេតាមីន(WY), មេតំហ្វេតាមីន(ICY) រួមទាំងសារធាតុគីមីផ្សំ៦៨៥គីឡូ។ 
 
បច្ចុប្បន្នជនសង្ស័យ ​ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនយកទៅសួរនាំ និងរៀបចំសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com