ជាតិ
ព័ត៍មានសុខភាព
សុខភាព
អ្នក​ដែល​មាន​ជំងឺ​គាំងបេះដូង​អាច​ធ្លាប់​មាន​រោគ​សញ្ញា​ខាងក្រោម​នេះ
06, Jun 2024 , 6:59 am        
រូបភាព
  • ឈឺ​ចំ​កណ្តាល​ទ្រូង​ដោយ​មាន​សភាព​តឹង​, ណែន ឬ​ឈឺ​មួល
  • ឈឺ​យូរ​ត្រង់​ពោះ​ផ្នែក​ខាងលើ
  • ភាព​ឈឺ​គឺ​រាលដាល​ពី​ទ្រូង​ទៅ​ស្មា​, ក​, ថ្គាម​, ធ្មេញ ឬ​ដៃ​ម្ខាង ឬ​ទាំង​សងខាង
  • ដកដង្ហើម​ខ្លី​ៗ
  • ងងឹតមុខ​, វិលមុខ​, ធី​ង​ធោ​ង
  • បែកញើស
  • ចង្អោរ
ការ​គាំងបេះដូង​កើត​មាន​ឡើង ​នៅ​ពេល​ដែល​ភាព​ផ្គត់ផ្គង់​ឈាម និង​អុក​ស៊ី​សែន​នៅ​ក្នុង​សរសៃឈាម​អារ​ទែ ​ប្រែ​ក្លាយជា​ស្ទះ​មួយ​ផ្នែក ឬ​ស្ទះ​ពេញ​តែ​ម្តង​។ ការ​បាត់បង់​លំហូរ​ឈាម​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់ ឬ​បំផ្លាញ​ផ្នែក​មួយ​នៃ​សាច់ដុំ​បេះដូង​។ ជា​ធម្មតា ការ​គាំងបេះដូង​បណ្តាល​ឱ្យ​ឈឺទ្រូង​ក្នុង​រយៈពេល​លើស​ពី​១៥​នាទី ប៉ុន្តែ​វា​ក៏​អាច​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ផង​ដែរ​។
 
មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​មានការ​គាំងបេះដូង​នេះ ​មាន​រោគ​សញ្ញា​គំរាមកំហែង​។ រោគ​សញ្ញា​ដែល​គំរាមកំហែង​ដំបូង​បំផុត​ នៃ​ការ​គាំង​ អាច​ជា​រយៈពេល​នៃ​ការ​ឈឺទ្រូង ​ដែល​ចាប់ផ្តើម​នៅ​ពេល​ដែល​អ្នក​ធ្វើ​សកម្មភាព​រាង​កាយ ប៉ុន្តែ​វា​ត្រូវ​បាន​ធូរស្រាល​វិញ ​ដោយ​ការ​សម្រាក​។
 
ប្រសិនបើ​អ្នក ឬ​នរណា​ម្នាក់​ផ្សេង​អាច​នឹង​មានការ​គាំងបេះដូងៈ
  • សូម​ទូរស័ព្ទ​ទៅ​ក្រុម​សង្គ្រោះ​បន្ទាន់ៈ សូមកុំ​ទុក​ឱ្យ​រោគ​សញ្ញា​នៃ​ការ​គាំងបេះដូង​ មាន​រយៈពេល​លើស​ពី​៥​នាទី​ឱ្យ​សោះ​។ ប្រសិនបើ​អ្នក​មិន​មាន​លេខ​ដើម្បី​ទាក់ទង​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​ទេ​នោះ​, សូម​ឱ្យ​អ្នក​ជិតខាង ឬ​មិត្តភក្តិ​ជូន​អ្នក​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​ជិត​បំផុត​។ សូម​បើក​ទៅ​ដោយ​ខ្លួនឯង​នៅ​ពេល​ដែល​ជា​ជម្រើស​ចុង​ក្រោយ​, ប្រសិនបើ​គ្មាន​ជម្រើស​ណា​ដែល​ធ្វើ​បាន​នោះ និង​ដឹង​ថា​វា​ធ្វើ​ឱ្យ​អ្នកដឹង​ថា ​មិន​មាន​ហានិភ័យ​នៅ​ពេល​ដែល​អ្នកបើកបរ​ ក្រោម​ស្ថានភាព​បែប​នេះនោះ​។
  • ទំពារ និង​លេបថ្នាំ​អាស្ពីរីនៈ ប្រសិនបើ​អ្នក​មិន​មាន​អា​ឡែ​ហ្ស៊ី​នឹង​អាស្ពីរីន ឬ​ប្រសិនបើ​អ្នក ​មិន​ត្រូវ​បាន​គេ​ប្រាប់​ដោយ​គ្រូពេទ្យ​ថា ​អ្នក​មិន​ដែល​លេបថ្នាំ​អាស្ពីរីន​ទេ​នោះ​។ ប៉ុន្តែ​សូម​ស្វែងរក​នូវ​ការ​ជួយ​ដំបូង ​ដូច​ជា​ទូរស័ព្ទ​រក​ឡានពេទ្យ​ជាដើម​។
  • លេបថ្នាំ​នី​ត្រូ​ក្លី​សេរី​នៈ ប្រសិនបើ​មាន​វេជ្ជបញ្ជា​, ប្រសិនបើ​អ្នក​គិត​ថា​អ្នក​កំពុង​មានការ​គាំងបេះដូង និង​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឱ្យ​ទិញ​ថ្នាំ​នី​ត្រូ​ក្លី​សេរី​ន​, លេប​វា​ដោយ​ផ្ទាល់​។ សូមកុំ​ឱ្យ​នរណា​ផ្សេង​នូវ​ថ្នាំ​នី​ត្រូ​ក្លី​សេរី​ន​នេះ ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។
  • ចាប់ផ្តើម​សង្គ្រោះ​ផ្នែក​ដង្ហើម និង​បេះដូងៈ ប្រសិនបើ​អ្នក​នៅ​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​គាំងបេះដូង និង​គាត់​បាត់បង់​ស្មារតី​, សូម​ប្រាប់​ទៅ​ដល់​គ្រូពេទ្យ​ឯកទេស​ផ្នែក​សង្គ្រោះ​។
  • អ្នក​អាច​ត្រូវ​បាន​ផ្តល់​ជា​ដំបូន្មាន​ឱ្យ​ចាប់ផ្តើម​ធ្វើ​នូវ​ការ​សង្គ្រោះ​ផ្នែក​ដង្ហើម និង​បេះដូង​។ ប្រសិនបើ​អ្នក​មិន​ត្រូវ​បាន​គេ​ផ្តល់​នូវ​ការ​ហ្វឹកហាត់​អំពី​ការ​ជួយ​សង្គ្រោះ​នេះ​ទេ​, គ្រូពេទ្យ​ណែនាំ​ឱ្​ជួយ​សង្គ្រោះ​ផ្នែក​ដង្ហើម​ដោយ​មាត់​ទល់​មាត់ និង​ឱ្យសង្កត់​ទៅ​លើ​ទ្រូង​តែ​មួយ​មុខ​គត់​។ អ្នកជួយ​សង្គ្រោះ​ អាច​ណែនាំ​អ្នក​ឱ្យធ្វើ​របៀប​នេះ​រហូត​ដល់​ការ​ជួយ​បាន​មក​ដល់​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com