ជាតិ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន ! សញ្ញា​ទាំង៧ បញ្ជាក់ថា ​អ្នក​អាចមាន​ក្រួស​ក្នុង​តម្រងនោម
05, Jun 2024 , 10:59 pm        
រូបភាព
នរណាម្នាក់​ដែល​ធ្លាប់មាន​ក្រួស​ក្នុង​តម្រងនោម ដឹង​យ៉ាងច្បាស់​ថា​វា​វេទនា​។ ក្រួស​ក្នុង​តម្រងនោម ​វិវឌ្ឍន៍​នៅពេលដែល​អំបិល ​និង​ជាតិ​ខនិជ​ដទៃទៀត​ មាននៅ​ក្នុង​ទឹកនោម​ខ្ពស់​។ យូរៗ ទៅ​ចំនួន​តិចតួចៗ ​ដែល​កកស្ទះ​ទាំងនេះ ​អាច​បង្កើតជា​ដុំថ្ម​ មាន​ទំហំ​ចាប់ពី​ធញ្ញជាតិ​ ដែលមាន​រាង​ដូច​ខ្សាច់ ឬ​ក្រួសស​តូច ​រហូតដល់​ទៅជា​ដុំថ្ម​តែម្តង​។

 
​នេះ​គឺជា​សញ្ញា​ព្រមាន​សំខាន់ៗ ​នៃ​ក្រួស​ក្នុង​តម្រងនោម​ដែល​អ្នក​គួរ​ដឹង​៖
 
-​ឈឺ​ខ្នង ចំហៀង​ខ្លួន ឬ​ក្រលៀន​

​ក្រួស​ក្នុង​តម្រងនោម ​អាច​រក​មិនឃើញ​រហូតដល់​វាចា​ប់​ផ្តើមធ្វើ​សកម្មភាព​។ មនុស្ស​ខ្លះ​និយាយថា ​វា​ជាការ​ឈឺចាប់​ធ្ងន់ធ្ងរ​ ជាង​ការ​សម្រាលកូន​។ ជួនកាល ​ការឈឺចាប់​ក្រួស​ក្នុង​តម្រងនោម ​ចាប់ផ្តើម​ជា​ការឈឺ​ចុកចាប់​ ប៉ុន្តែ​វា​អាចឈាន​ទៅរក​ការ​រមួលក្រពើ​ បាន​យ៉ាង​ឆាប់រហ័ស​។​
 
​ជាធម្មតា ​អ្នកមាន​អារម្មណ៍​ថា ​វា​នៅ​ខាងក្រោយ ឬ​ចំហៀង​ខ្នងរបស់​អ្នក នៅក្រោម​ទ្រនុង​ឆ្អឹងជំនី​របស់​អ្នក​។ ការឈឺចាប់ ​អាច​សាយភាយ​ចូល​ពោះ ឬ​ក្រលៀន​។ ក្រួស​ក្នុង​តម្រងនោម​ចំពោះ​បុរស ​អាច​បណ្តាលឱ្យ​ឈឺចាប់​ពងស្វាស ឬចុង​លិង្គ​។
 
–មានអារម្មណ៍បោះបោក​ទៅមក និង​ងាក​ចុះឡើង​

​នៅពេល​ដុំថ្ម​ កំពុង​ធ្វើ​សកម្មភាព​អ្នកដឹង​អំពី​វា​។ វា​ធ្វើ​ចលនា ​ដើម្បី​ព្យាយាម​ស្វែងរក​ទីតាំង ​ដែលមាន​ផាសុកភាព​ជាង​នេះ​។​
 
–ចង្អោរ ឬ​ក្អួត​

​មាន​បញ្ហា​ក្រពះ​មែន​ទេ​? បញ្ហា​ក្រពះ​ អាចជា​មូលហេតុ​ខ្លះ ប៉ុន្តែ​អ្នក​អាច​ទប់​វា​បាន ​ជាមួយ​អាហារ​មួយចំនួន​។
 
–នោម​ញឹកញាប់​

​ពេលខ្លះ​អ្នក​ដែលមាន​ក្រួស​ក្នុង​តម្រងនោម ​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវការ​នោម​ច្រើន​។ រោគសញ្ញា​នេះ ​អាស្រ័យ​លើ​ទីតាំង​ថ្ម​។ ដុំថ្ម​ដែល​នៅ​ជិត​ប្លោកនោម​ នឹងមាន​រោគសញ្ញា​នៃ​ប្លោក​នោម​ច្រើន​៖ ភាព​ញឹកញាប់ ភាព​បន្ទាន់​ត្រូវ​ការចូល​បន្ទប់ទឹក​យ៉ាង​លឿន​ និង​ទៅក្នុង​បរិមាណ​តិចតួច​។​
 
​ហេតុផល​? ដុំថ្ម​ ធ្វើឱ្យ​ជញ្ជាំង​ប្លោកនោម​រលាក ហើយ​វា​បង្ហាញថា​ប្លោកនោម​បាន​ចុះខ្សោយ ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា ​អ្នក​ចង់ទៅ​នោម​។​
 
​ប្រសិនបើ​មិនមាន​ទឹកនោម​ចេញ​ច្រើន​ទេ អ្នក​ប្រហែលជា​គិតថា ​អ្នកមាន​បញ្ហា​ក្នុងការ​នោម​។ ប៉ុន្តែ​ការ​កន្ត្រាក់​ប្លោកនោម​ អាច​កើតឡើង ទោះបីជា​ប្លោកនោម​របស់​អ្នក​ទទេ​ក៏ដោយ​។ ប្រសិនបើ​ដុំថ្ម​ ពិតជា​មាននៅ​ក្នុង​បង្ហួរនោម​មែន វា​មិនគួរ​មាន​បញ្ហា​ក្នុងការ​នោម​ទេ​។​
 
–ឈាម​ក្នុង​ទឹកនោម​

​ក្រួស​ក្នុង​តម្រងនោម​ អាចធ្វើឱ្យ​រលាក​ជាលិកា ​ដែល​ងាយ​នឹង​រលាក​ប្រព័ន្ធ​តម្រងនោម រួមទាំង​ផ្នែក​ខាងក្នុង​បង្ហួរនោម​។
 
-​នោម​ឈឺ ឫ​ក្តៅ​

​ប្រសិនបើ​វា​ឈឺចាប់​ក្នុងការ​នោម​នោះ ​អ្នក​អាច​នឹង​កើត​ក្រួស​តម្រងនោម​។ មនុស្ស​ខ្លះ ​ជួបប្រទះ​នូវ​ការឈឺចាប់​ប្រភេទ​នេះ ​នៅពេល​ដុំថ្ម​មួយ​ ហូរ​កាត់​បង្ហួរនោម​ កាន់​តែ​ជិត​នឹង​ប្លោក​នោម​។​
 
-​គ្រុន​

​គ្រុនក្តៅ​មិនមែនជា​រោគសញ្ញា​ទូទៅ ​នៃ​ក្រួស​ក្នុង​តម្រងនោម​ទេ​។ ប្រសិនបើ​អ្នក​ក្តៅខ្លួន​ វា​អាច​អ្នក​អាចមាន​ការឆ្លង​ជំនួស ឬ​បន្ថែម​លើ​ក្រួសស​ក្នុង​តំរងនោម​។ អ្នក​ដែលមាន​ក្រួស​ក្នុង​តម្រងនោម ​អាច​វិ​វឌ្ឍន៍​ទៅជា​គ្រុនក្តៅ ​ប្រសិនបើ​ដុំថ្ម​ រារាំង​លំហូរ​ទឹកនោម​។
 
“​ពេលខ្លះ​ទឹកនោម​នឹង​ឡើង​ក្រហម​”។ “​ពេលខ្លះ​វា​មើលទៅ​ដូចជា​តែ ឬ​កូ​ឡា​”៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com