ជាតិ
បោះឆ្នោត
លទ្ធផលបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ផ្លូវការ៖ CPP បាន៥០៤អាសនៈ ឯបក្សឆន្ទៈខ្មែរ ៤៧អាសនៈ
05, Jun 2024 , 10:59 am        
រូបភាព
សមាជិកក្រុមប្រឹក្សាសង្កាត់រាជធានីភ្នំពេញ ទៅបោះឆ្នោតថ្ងៃទី២៦ឧសភា ឆ្នាំ២០២៤។
សមាជិកក្រុមប្រឹក្សាសង្កាត់រាជធានីភ្នំពេញ ទៅបោះឆ្នោតថ្ងៃទី២៦ឧសភា ឆ្នាំ២០២៤។
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា(CPP) ឈ្នះបានអាសនៈលើសលុប គឺ៥០៤អាសនៈ, គណបក្សឆន្ទៈខ្មែរទទួលបាន៤៧អាសនៈ ហើយបក្សកម្លាំងជាតិបាន៨អាសនៈ។ នេះបើយោងតាមលទ្ធផលផ្លូវការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស នៅរសៀលថ្ងៃទី៤មិថុនា។

 
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រ៩៩៨៥សំឡេង ដែលស្មើនឹង៥០៤អាសនៈ, គណបក្សឆន្ទៈខ្មែរមានសំឡេងគាំទ្រ១២៨២សំឡេង ស្មើនឹង៤៧អាសនៈ និងបក្សកម្លាំងជាតិ មានសំឡេងគាំទ្រ២៧៦ ស្មើនឹង៨អាសនៈ។ ចំណែក គណបក្សខ្មែររួបរួមជាតិ ទទួលបានការគាំទ្រ១៤សំឡេង និងបក្សហ្វ៊ុនស៊ិនប៉ិច មានការគាំទ្រ១០សំឡេង។ ហេតុនេះ គណបក្សខ្មែររួបរួមជាតិ និងបក្សហ្វ៊ុនស៊ិនប៉ិច ពុំទទួលបានអាសនៈឡើយ។ 
 
រីឯ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជា ទទួលអាសនៈសរុប ៣២៥៧, គណបក្សឆន្ទៈខ្មែរបាន៣១២អាសនៈ, គណបក្សហ្វ៊ុនស៊ិនប៉ិចបាន២អាសនៈ, គណបក្សកម្លាំងជាតិបាន៦៩អាសនៈ និងគណបក្សខ្មែររួបរួមជាតិ បាន១អាសនៈ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com