ជាតិ
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៣ថ្ងៃ
05, Jun 2024 , 6:19 pm        
រូបភាព
លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ រូបពី ក្រសួងការពារជាតិ
លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ រូបពី ក្រសួងការពារជាតិ
ភ្នំពេញ៖ លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ពជើងគោកទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃ​ទី៥ ដល់ថ្ងៃទី៧មិថុនាខាងមុខនេះ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន កងទ័ពជើង​គោក​។

 
ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ លោក ទៀន វ៉ាន់ទៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការនៃកងទ័ពវៀតណាម។ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសម ជាមួយលោក ទៀងឥនគ្រឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ព​វៀត​ណាម​។ មេបញ្ជាការកងទ័ពជើងគោក ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកង្វៀន វ៉ាន់​ទៀ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យយោធា​រវាង​ប្រ​ទេស​ទាំងពីរ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើង​គោក។
 
​​កងទ័ពជើង​គោកកម្ពុជាចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញពីការធ្វើឱ្យកិច្ច​សហប្រតិបត្តិការកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដ៏យូរអង្វែងដោយឈរលើស្មារតី ភាព​ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក៏ដើម្បី​ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕ 
 
 

Tag:
 កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com