ជាតិ
ព័ត៍មានសុខភាព
សុខភាព
រឿងដែលអាចធ្វើបាននៅពេលឈឺក្បាលក្រោយស្រវឹងរួច
06, Jun 2024 , 10:59 pm        
រូបភាព
តើអ្នកមានឈឺក្បាលបែបប្រកាំងដែរទេ? ពិតណាស់ ការឈឺក្បាលបែបប្រកាំងក្រោយស្រវឹងរួច អាចជារឿងមួយមិនមានផាសុកភាពឡើយ ហើយក៏គួរតែធ្វើរឿងខ្លះដើម្បីដោះស្រាយវាដែរ។ សំណាងដែល ការឈឺក្បាលប្រភេទនេះអាចដោះស្រាយបានតាមមធ្យោបាយងាយៗដូចខាងក្រោមនេះ៖

 
សម្រាក
 
មនុស្ស​គ្រប់​គ្នា​ដែល​មាន​បញ្ហា​ឈឺក្បាល​បែប​ប្រកាំង​ប្រាកដជា​ដឹង​ថា ការ​ឈឺចាប់​នោះ​គឺ​ខ្លាំងក្លា​ប៉ុណ្ណា ហើយ​ក៏​អាច​មាន​អារម្មណ៍​អស់កម្លាំង​បែប​ណា​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​នៅ​ពេល​នេះ​គឺ សម្រាក​ឲ្យ​បាន​ច្រើន​។ បើសិនជា​អាច ចូរ​គេង​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់​រហូត​ដល់​ការ​ស្រវឹង​មាន​ភាព​ស្រាកស្រាន្ត​វិញ​ហើយ​។
 
ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ
 
វា​គឺជា​រឿង​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរ​ជំនួស​ថាមពល​ចាស់​មក​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​រ៉ែ និង​វីតាមីន​ឡើង​វិញ ព្រោះ​វា​ផ្តល់​នូវ​ចំនួន​កាឡូរី​ល្អ​ៗ​។ អ្នក​ប្រហែលជា​មិន​ឃ្លាន​អាហារ​ក្នុង​ពេល​ស្រវឹង ប៉ុន្តែ​យក​ល្អ​គួរតែ​ញ៉ាំ​ទៅ​ដើម្បី​បង្កើន​ការ​ស្វាង​វិញ​។
 
ញ៉ាំ​ទឹក
 
យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ថា ការ​ដែល​ញ៉ាំ​ទឹក​គ្រប់គ្រាន់​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​មួយ​ក្នុង​ការ​ព្យាបាល​ភាព​ស្រវឹង​។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ បើសិនជា​ដឹង​ថា​អ្នក​ស្រវឹង​ហើយ​ឈឺក្បាល​។ អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែស្រស់​ៗ​ដែល​មាន​ជាតិ​ទឹក​ខ្ពស់​។
 
ចៀសវាង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម
 
ខណៈ​ពេល​ដែល​កំពុង​តែ​មាន​បញ្ហា​ឈឺក្បាល​បែប​ប្រកាំង ហើយ​ខំប្រឹង​លេង​បណ្តាញ​សង្គម​ទៀត អ្នក​ពិតជា​នឹង​មិន​មាន​អារម្មណ៍ល្អ​ឡើយ​។ ការ​ដែល​ឈឺក្បាល​ក្រោយ​ស្រវឹង វា​នឹង​ធ្វើ​ឲ្យ​ភ្នែក​ខ្លាច​ពន្លឺ ហើយ​ការ​ដែល​ប្រើ​ភ្នែក​សម្លឹង​ទៅ​លើ​បណ្តាញ​សង្គម​ទៀត អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ពិបាក​ថែម​ទៀត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh/
 

© រក្សាសិទ្ធិដោយ thmeythmey.com