ជាតិ
សេដ្ឋកិច្ច
ប្តូរប្រាក់រៀលចាស់ រហែក ទក់ នៅផ្សារលើធំថ្មី ក្រុងសៀមរាប
06, Jun 2024 , 3:12 pm        
រូបភាព
ការប្ដូរប្រាស់រៀលចាស់ ទក់ រហែក នៅមុខផ្សារលើធំថ្មី ក្រុងសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
ការប្ដូរប្រាស់រៀលចាស់ ទក់ រហែក នៅមុខផ្សារលើធំថ្មី ក្រុងសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
សៀមរាប៖ សាខាធនាគារជាតិ ខេត្តសៀមរាប អនុវត្តកម្មវិធីប្ដូរប្រាក់ ចាស់ ទក់ និងរហែក នៅផ្សារលើធំថ្មី ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះ។ យុទ្ធនាការនេះកំពុងអនុវត្តនៅតាមបណ្ដារាជធានី-ខេត្ត១៩ ទៀតផងដែរ ដើម្បីជំរុញការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល KHQR បាគង។



ក្រដាសប្រាក់រៀលចាស់ រហែក ទក់ ពលរដ្ឋអាចយកមកប្ដូរបាន នៅមុខផ្សារលើធំថ្មី ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្រុងសៀមរាប។ ការផ្លាស់ប្ដូរប្រាក់ចាស់ៗទាំងនោះ មិនមានការបង់ថ្លៃសេវាឡើយ ឬកាត់ ទឹកឡើយ ដោយគ្រាន់តែមានគណនីធនាគារឌីជីថលដៃគូណាមួយ របស់ KHQR បាគងប៉ុណ្ណោះ។ ពោលគឺ ប្រាក់រៀលដែលយកមកប្ដូរ នឹងត្រូវទូទាត់ត្រឡប់តាមប្រព័ន្ធឌីជីថល KHQR បាគង។ 



កម្មវិធីប្ដូរប្រាក់រៀលចាស់នេះ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី០៤​ ខែមិថុនា និងថ្ងៃទី០៦ ខែមិថុនា​នេះ ប៉ុណ្ណោះ។ ​មន្ត្រីនៅទីតាំងកន្លែងប្ដូរប្រាក់ បញ្ជាក់ថា ប្រសិនបើមានការបន្តកម្មវិធីនេះ​ នៅទីតាំងដទៃទៀត នឹងជូនដំណឹងជាបន្តបន្ទាប់។ 
 
គួរជម្រាបផងដែរថា លោកអ្នកនាង ដែលមានក្រដាសប្រាក់ចាស់អាចយកមកប្តូរនៅស្តង់​របស់ធនាគារជាតិ ចាប់ពីម៉ោង៨ព្រឹក​ ដល់ម៉ោង៣រសៀល ត្រឹមថ្ងៃទី០៦ ខែមិថុនានេះ៕
 












Tag:
 ThmeyThmey
  ប្រាក់រៀល
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com