ជាតិ
អត្ថបទពាណិជ្ជកម្ម
គំនិតច្នៃប្រឌិតចក្រាវិស័យបរិស្ថាន​ របស់និស្សិតសាកលវិទ្យាល័យ បានទទួលជ័យជម្នះនៅក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំទី២ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
07, Jun 2024 , 2:29 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា (GIZ Cambodia) បានប្រារព្ធពិធីអបអរសាទរអ្នកឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំលើកទីពីររបស់ខ្លួនក្នុងសប្តាហ៍នេះ។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតប្រកបដោយនិរន្តរភាព ដែលក្រុមចំនួនបីទទួលបានជ័យជម្នះសម្រាប់គម្រោងឆ្នើមរបស់ពួកគេ ដែលគម្រោងទាំងនោះផ្តោតលើចក្រាវិស័យបរិស្ថាន​ ឬការបង្កើនការប្រើប្រាស់ឡើងវិញក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។

ក្រុម «Eco-brew» ទទួលបានជ័យលាភីជើងឯក សម្រាប់គម្រោងរបស់ពួកគេ ក្នុងការបំប្លែងផ្លែស្វាយដែលច្រើនលើសតម្រូវការក្នុងស្រុកទៅជាដុំស្ករ ដែលមានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុក និងរួមចំណែកដល់ការបង្កើនការប្រើប្រាស់ឡើងវិញ។ ក្រុម «Refuel» ទទួលបានតំណែងជើងឯករងទី១ ជាមួយនឹងវិធីសាស្រ្តរបស់ពួកគេ ក្នុងការធ្វើគ្រាប់ធញ្ញជាតិដែលបានប្រើប្រាស់រួចធ្វើជាម្សៅ ដើម្បីកាត់បន្ថយកាកសំណល់ និងផលប៉ះពាល់បរិស្ថាន។ រង្វាន់ជ័យលាភីជើងឯករងទី២ បានទៅលើក្រុម «INKABLE» សម្រាប់ទឹកថ្នាំដែលមិនប៉ះពាល់ដល់បរិស្ថានរបស់ពួកគេ ដែលផលិតចេញពីប្រេងឆា និងសារធាតុពណ៌ធម្មជាតិ ដែលចម្រាញ់ពីរុក្ខជាតិដោយប្រើប្រាស់ការបំប្លែងថាមពលស្អាត។
 
នៅឆ្នាំនេះ កម្មវិធី HEINEKEN Sustainathon បានយកចិត្តទុកដាក់លើប្រធានបទបរិស្ថាន ដែលផ្តោតលើការបង្កើនការប្រើប្រាស់ឡើងវិញដែលស្របតាមមហិច្ឆតា «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលប្រារព្ធខួបគម្រប់ ៣០ ឆ្នាំរបស់ក្រុមហ៊ុននៅឆ្នាំនេះ។ មហិច្ឆតា «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» មានគោលបំណងចូលរួមចំណែកជាវិជ្ជមាន តាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ បរិស្ថាន សង្គម និងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។ ក្រុមហ៊ុនយល់ឃើញថា ដំណោះស្រាយ ការបង្កើនការប្រើប្រាស់ឡើងវិញប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។ ដូច្នេះកម្មវិធីនេះ លើកកម្ពស់ការច្នៃប្រឌិតប្រកបដោយនិរន្តរភាពតាមរយៈភាពជាដៃគូ និងសកម្មភាពរួម។
 
កម្មវិធី Sustainathon បានទាក់ទាញបេក្ខជនចូលរួមជាង ២២០នាក់ ដោយមាន ២៧ក្រុម ដែលមានសមាជិកជាង ១០០នាក់។ ការប្រកួតប្រជែងនេះ មានបួនដំណាក់កាល៖ ការពិភាក្សាស្វែងរកគំនិត (Hatch), កម្មវិធី Hackaton (Hack-fest), ជំរុំពិភាក្សា (Boothcamp) និង កម្មវិធី Final Pitch។ នៅជុំចុងក្រោយ មានក្រុមចំនួន ១០ បានចូលរួមប្រកួតដោយមានការបណ្តុះបណ្តាល ពីអ្នកជំនាញតំណាងមកពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង អង្គការ GIZ ។
 
កម្មវិធីនេះ ដំណើរការដោយមានសុន្ទរកថាបើក ពី លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI), លោក កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ 
 
គណៈកម្មាធិការកម្មវិធីរួមមាន លោកបណ្ឌិត ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) លោក Florian Schmidt ទីប្រឹក្សាគ្រប់គ្រងកាកសំណល់ និងចក្រាវិស័យបរិស្ថានមកពីអង្គការ GIZ លោកស្រី Kavitha Panicker អ្នកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោកស្រី ហ៊ុន ស្រីមុំ សាស្ត្រាចារ្យផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាចំណីអាហារមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 
 
លោក Frank ​Jutke ប្រធាន​ក្រុម​ផ្នែកអាស៊ាននៃអង្គការ GIZ បាន​មានប្រសាសន៍​ថា​៖ «វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់និស្សិតចំពោះសេដ្ឋកិច្ចបៃតង និងគោលគំនិតចំពោះនិរន្តភាពសេដ្ឋកិច្ច បង្ហាញពីសក្តានុពលនៃផលប៉ះពាល់លើពិភពពិត។ តាមរយៈការរួមបញ្ចូលគំនិតទាំងនេះ ទៅក្នុងគម្រោង និងគំនិតអាជីវកម្ម និសិត្យទាំងអស់ មិនត្រឹមតែជំរុញឱ្យគេបានសិក្សារៀនសូត្របន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះស្មារតីពួកគេ ឱ្យចេះដឹកនាំការងារនេះ ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព និងកំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជាភាពថែមទៀត»​។
 
លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «យើងពិតជាមានការរំភើបចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងបង្ហាញរបស់និសិត្យទាំងអស់។ ការខិតខំប្រឹងប្រែង និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ ឆ្លុះបញ្ចាំងពីអនាគតដ៏ភ្លឺស្វាងនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា។ យើងពិតជារំភើប ចំពោះសក្តានុពលនៃអ្នកដឹកនាំជំនាន់ក្រោយនេះណាស់។ កម្មវិធី Sustainathon មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ការចូលរួមជាមួយអ្នកច្នៃប្រឌិតនាពេលអនាគត និងអ្នកដឹកនាំជាមួយដៃគូឧស្សាហកម្មសំខាន់ៗ។ យើងជឿជាក់ថា មានតែការធ្វើការងារជារួមគ្នាតែប៉ុណ្ណោះ ទើបយើងអាចបង្កើតផលវិជ្ជមាន និងតម្លៃសម្រាប់អ្នកប្រើប្រាស់ សហគមន៍ និងពិភពលោករបស់យើង»។
 
«ក្រុមសិស្សនិសិត្យទាំងអស់ បានធ្វើឱ្យយើងចាប់អារម្មណ៍ជាមួយនឹងឆន្ទៈ និងការសហការគ្នារបស់ពួកគេ។ កម្មវិធី Sustainathon ឆ្នាំនេះបានបំផុសគំនិតអ្នកចូលរួមឱ្យបង្កើនការបង្កើត និងភាពច្នៃប្រឌិត ហើយធានាថា ដំណោះស្រាយដែលបានស្នើឡើងរបស់ពួកគេ ត្រូវបានរចនាឡើង ដើម្បីប្រើប្រាស់ឡើងវិញបានយូរ តាមដែលអាចធ្វើទៅបានក្នុងគោលបំណងកាត់បន្ថយកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ធនធាន។ យើងជឿថា អ្នកគ្រប់គ្នាដែលបានចូលរួមគឺជាអ្នកឈ្នះ ហើយយើងទន្ទឹងរង់ចាំកម្មវិធី HEINEKEN Sustainathon បន្តបន្ទាប់ទៀត»។ លោកស្រី Kavitha Panicker អ្នកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍បន្ថែម។
 
សម្រាប់ព័ត៌មានបន្ថែម អំពី HEINEKEN Sustainathon សូមតាមដានគេហទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (https://www.facebook.com/HEINEKENCambodia) និងដៃគូយុទ្ធសាស្ត្ររបស់កម្មវិធី HEINEKEN Sustainathon អង្គការ GIZ Cambodia (https://www.facebook.com/gizcambodia)។
 
អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់ ​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០* ​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​ដំណើរឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​អព្យាក្រិតកាបូន​ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKENដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕
 
*ប្រភព៖ ការលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ ទិន្នន័យពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩
អំពីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia)
អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ បាននឹងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងនាមឱ្យក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ចាប់តាំងពីឆ្នាំ ១៩៩៤ ។ កាលពីឆ្នាំ ២០០១ ការិយាល័យ GIZ អចិន្ត្រៃយ៍ត្រូវបានបើកនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដៃគូដ៏សំខាន់មួយរបស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់។ សកម្មភាពកិច្ចសហប្រតិបត្តិការ ត្រូវបានដឹកនាំដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានព្រមព្រៀងជាសាកល យុទ្ធសាស្ត្រមន្ទីរបញ្ចកោណកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com