កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ជម្រើសជាតិ អាល្លឺម៉ង់
08, Jun 2024 , 2:59 pm        
រូបភាព
​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ ​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​លោក Julian Nagelsmann​។ ក្រុមរហស្សនាមឥន្ទ្រីដែកមួយ​នេះ ធ្លាប់​ឈ្នះ​ជើងឯក Euro ៣លើក ក្នុង​ឆ្នាំ​១៩៧២ ១៩៨០ និង​ឆ្នាំ​១៩៩៦។ សម្រាប់ជើងឯកប្រចាំទ្វីបអឺរ៉ុប មានតែ​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ ប៉ុណ្ណោះដែលឈ្នះច្រើនជាងគេចំនួន៣លើកដូចគ្នា។​



អាល្លឺម៉ង់ ដែលមាន İlkay Gündoğan សមាជិកក្រុម Barcelona ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួនក្នុងពានរង្វាន់អឺរ៉ុប១៣លើក ក្នុងចំណោម១៦លើក ដោយលើកដំបូងនៅឆ្នាំ១៩៧២។
​សារព័ត៌មាន​ឌីជីថលថ្មីៗ សូម​ណែនាំ​ឈ្មោះ​កីឡាករ​ទាំង​២៦​នាក់​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដែល​ត្រូវ​ប៉ះ​ស្វាគមន៍ ស្កុតឡែន ហុងគ្រី និង​ស្វ៊ី​ស ក្នុងពូល A ដូចខាងក្រោម​៖
 
អ្នកចាំទី៖Oliver Baumann (Hoffenheim), Manuel Neuer (Bayern Munich), Marc-Andre ter Stegen (Barcelona)
 
ខ្សែការពារ៖ Waldemar Anton (Stuttgart), Benjamin Henrichs (RB Leipzig), Joshua Kimmich (Bayern Munich), Robin Koch (Eintracht Frankfurt), Maximilian Mittelstadt (Stuttgart), David Raum (RB Leipzig), Antonio Rudiger (Real Madrid), Nico Schlotterbeck (Borussia Dortmund), Jonathan Tah (Bayer Leverkusen)
 
ខ្សែបម្រើ៖Robert Andrich (Bayer Leverkusen), Chris Fuhrich (Stuttgart), Pascal Gross (Brighton & Hove Albion), Ilkay Gundogan (Barcelona), Toni Kroos (Real Madrid), Jamal Musiala (Bayern Munich), Aleksandar Pavlovic (Bayern Munich), Leroy Sane (Bayern Munich), Florian Wirtz (Bayer Leverkusen)
 
ខ្សែប្រយុទ្ធ៖Maximilian Beier (Hoffenheim), Niclas Fullkrug (Borussia Dortmund), Kai Havertz (Arsenal), Thomas Muller (Bayern Munich), Deniz Undav (Stuttgart)៕
 

Tag:
 Euro 2024
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com