ជាតិ
ព័ត៍មានសុខភាព
សុខភាព
កត្តា​ប្រឈម​មុខ​ច្រើន​នៃ​ជំងឺ​បេះដូង ដូច្នេះ​អ្នក​ត្រូវធ្វើ​បែប​នេះ
09, Jun 2024 , 6:59 am        
រូបភាព
បើសិនជា​អ្នក​កំពុង​តែ​មាន​កត្តា​ប្រឈម​មុខ​ច្រើន​នៃ​ជំងឺ​បេះដូង ដូច​ជា ធាត់​ជ្រុល ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ឬ​មាន​របៀប​រស់នៅ​បែប​ស៊ី​ដេក​ៗ យក​ល្អ​គួរតែ​ធ្វើ​ការងារ​កាត់​បន្ថយ​វា​វិញ​ដូច​ខាងក្រោម​នេះ​៖

 
ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដែល​មាន​ប្រូតេអ៊ីន​សុទ្ធ បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​។ អ្នក​ក៏​អាច​ញ៉ាំ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ញ៉ាំ​ម្តងម្កាល​បាន​ដែរ​។
បើសិនជា​ធាត់ គួរតែ​សម្រក​ទម្ងន់ ព្រោះថា ការ​ស្រក​ទម្ងន់​បាន​តិចតួច​ក៏​អាច​បន្ថយ​ការ​ប្រឈម​មុខ​បាន​ដែរ​។
រស់នៅ​ឲ្យ​មាន​ភាព​សកម្ម​តាម​រយៈ​ការ ដើរ រាំ អា​វ៉ង់​។ ចូល​រួមការ​ហាត់ប្រាណ​ក្នុង​ក្លិប​ឲ្យ​បាន​ច្រើន​។
  • ឈប់​ជក់បារី
  • ស្វែងរក​វិធី​ដែល​ល្អ​ក្នុង​ការ​គ្រប់គ្រង​ស្ត្រេ​ស
  • ថែរក្សា​សុខភាព​ធ្មេញ និ​អញ្ចាញធ្មេញ ព្រោះ​វា​ជា​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​បេះដូង​ដែរ
  • អ្នក​ក៏​មិនបាច់​ធ្វើការ​កែប្រែ​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ទេ​។ ចូរ​ធ្វើ​ម្តង​មួយ​ៗ​ទៅ​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com