ជាតិ
ព័ត៍មានសុខភាព
សុខភាព
ចង់ឲ្យសុខភាពមិនងាយទ្រុឌទ្រោម គួរតែធ្វើតាមវិធីនេះ
10, Jun 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីជួយការពារសុខភាពរបស់អ្នកមិនឲ្យងាយចាស់មុនអាយុ។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែគ្រប់គ្រងរបបអាហាររបស់អ្នកឲ្យបានល្អ ដោយបរិភោគអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា បន្លែ ផ្លែឈើស្រស់ៗ ទឹកដោះគោ ពពួកស៊ុតជាដើម។ ជាពិសេស អ្នកគួរតែកាត់បន្ថយបរិភោគបង្អែម អាហារដែលខ្លាញ់ និងមានផ្ទុកសារធាតុប្រៃខ្ពស់។
     
  • អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ មិនគិតច្រើន មិនកើតទុក្ខច្រើន មិនបារម្ភច្រើន។ នៅពេលដែលអារម្មណ៍ និងចិត្តរបស់អ្នកស្ងប់ និងសប្បាយ នោះជំងឺអ្វីក៏មិនអាចមករកអ្នកបានដែរ។
  • ការគេងឲ្យបានគ្រប់គ្រាន់ និងគ្រប់ម៉ោងពិតជាសំខាន់ណាស់ ព្រោះពេលដែលគេងគ្រប់ អារម្មណ៍នឹងល្អ ថាមពលនឹងមានពេញខ្លួន។ ផ្ទុយទៅវិញ បើអ្នកតែងតែចូលគេងយប់ជ្រៅ គេងមិនគ្រប់ នោះជំងឺគ្រប់បែបយ៉ាងនឹងអាចកើតលើខ្លួនអ្នកជាមិនខានឡើយ។
     
  • ការហាត់ប្រាណក៏សំខាន់ក្នុងការការពារសុខភាពរបស់អ្នកឲ្យនៅតែក្មេងដែរ ព្រោះវាអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកមិនសូវត្រូវទៅជួបគ្រូពេទ្យនោះឡើយ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីងាយៗទាំងនេះ ដើម្បីរក្សាសុខភាពរបស់អ្នកឲ្យរឹងមាំ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com