ជាតិ
ព័ត៍មានសុខភាព
សុខភាព
អ្នកជំងឺលើសសម្ពាធឈាម មិនគួរញ៉ាំអ្វីខ្លះ?
11, Jun 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកជំងឺលើសសម្ពាធឈាមមិនគួរបរិភោគ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកផឹកស្រា នឹងធ្វើឲ្យសរសៃឈាមរបស់អ្នករីកធំ សម្ពាធឈាមឡើងខ្ពស់ ថែមទាំងអាចធ្វើឲ្យជីបចររបស់អ្នករឹងលឿន។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យសម្ពាធឈាមឡើងខ្ពស់ អ្នកគួរតែកែទម្លាប់ផឹកស្រានេះចេញ។
  • ប្រសិនជាអ្នកមានជំងឺលើសសម្ពាធឈាម មិនគួរញ៉ាំតែឡើយ ព្រោះក្នុងទឹកតែមានផ្ទុកសារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់អ្នក ដោយធ្វើឲ្យអ្នកគេងមិនលក់ឡើយ។ ជាហេតុដែលធ្វើឲ្យសម្ពាធឈាមអ្នកងាយឡើងខ្ពស់ណាស់។
  • អាហារដែលមានសារធាតុប្រៃខ្ពស់ក៏មិនគួរបរិភោគដែរ ព្រោះនៅពេលដែលអ្នកបរិភោគកាន់តែច្រើន សម្ពាធឈាមរបស់អ្នកនឹងកាន់តែងាយឡើងខ្ពស់។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
  • អាហារដែលហិរខ្លាំងក៏មិនស័ក្តិសមសម្រាប់អ្នកមានជំងឺលើសសម្ពាធឈាមដែរ ព្រោះវាអាចធ្វើឲ្យអ្នកទល់លាមក។ នៅពេលដែលអ្នកទល់លាមក នឹងធ្វើឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ដូចគ្នា។ ដូចនេះ អ្នកមិនគួរញ៉ាំឡើយអាហារដែលហិរ។
  • ថ្វីត្បិតតែក្នុងស៊ុបមាន់មានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែវាមានផ្ទុកខ្លាញ់ខ្ពស់ផងដែរ។ នៅពេលដែលអ្នកពិសារច្រើន នឹងធ្វើឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីស៊ុបមាន់មួយនេះ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com