ជាតិ
នាវាដឹកទំនិញថៃ១គ្រឿង បានលិចនៅភូមិសាស្រ្តខេត្តកោះកុង
10, Jun 2024 , 4:06 pm        
រូបភាព
កប៉ាល់ដែលលិចនៅកោះកុង ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុជួយសង្គ្រោះ។ រូបពី លោក ឱ សារឿន
កប៉ាល់ដែលលិចនៅកោះកុង ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុជួយសង្គ្រោះ។ រូបពី លោក ឱ សារឿន
ភ្នំពេញ៖ ជនជាតិថៃ១០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ជួយសង្គ្រោះនៅចន្លោះកោះវ៉ាង និងកោះម្នាស់ ក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយសារនាវាដឹកទំនិញរបស់ពួកគេ ត្រូវបានលិច កាលពីថ្ងៃទី៩មិថុនា។ នេះបើតាមលោក ឱ សារឿន អ្នកនាំពាក្យខេត្តព្រះសីហនុ។

 
នាវាដឹកទំនិញ ដែលបានលិចមានបណ្ដោយ ៤៩ម៉ែត្រ, ទទឹង១៥ ម៉ែត្រ, និងទម្ងន់ផ្ទុកពី៦៧០ ទៅ១៣០០ តោន។ នៅកប៉ាល់នោះ មានមនុស្ស១០នាក់ ហើយត្រូវបានក្រុមជួយសង្គ្រោះប្រចាំខេត្តព្រះសីហនុ អន្តរាគមន៍ជួយទាន់ពេលវេលា។ 
 
ជុំវិញករណីនេះ អ្នកនាំពាក្យខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានថ្មីៗ៖ «បុរសរងគ្រោះទាំង១០នាក់នោះ បានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា និងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់រួចផុតពីគ្រោះថ្នាក់»។ 
 
ជាមួយគ្នាដែរ កម្លាំងនគរបាលការពារព្រំដែនទឹកកម្ពុជា បានការពារទូកុងតឺន័រ​ ដែលអណ្តែតលើផ្ទៃទឹក ហើយរង់ចាំក្រុមជំនាញកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅសណ្តោង៕ 
 
ជនជាតិថៃ ដែលសមត្ថកិច្ចកម្ពុជាបានជួយសង្គ្រោះ។ រូបពី លោក ឱ សារឿន 

ទូកុងតឺន័រដែលលិចនៅកោះកុង។ រូបពី GCNP

© រក្សាសិទ្ធិដោយ thmeythmey.com