ជាតិ
បទសម្ភាសន៍
វីដេអូ
ចេះអាន និងសរសេរនៅអាយុ៣ឆ្នាំ! តើ​កុមារ អឿន រិទ្ធីពល រៀនយ៉ាងដូចម្តេច?
10, Jun 2024 , 4:59 pm        
រូបភាព
នៅអាយុ៣ឆ្នាំ កុមារា អឿន រិទ្ធីពល អាចអានអក្សរ និងសរសេរបានត្រឹមត្រូវ ស្ទើរមិនគួរឱ្យជឿ។ ឪពុកម្តាយ រិទ្ធីពល បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា ពួកគាត់ចាប់ផ្តើមបង្ហាត់បង្រៀនកូនអានអក្សរ តាំងពីអាយុជាង១ឆ្នាំ បន្ទាប់ពីសង្កេតឃើញពីអប្បកិរិយាចង់ចេះ ចង់ដឹង និងស្រឡាញ់ការសិក្សារបស់កូន។ ជាអាជីវករលក់ដូរនៅផ្ទះ លោក អ៊ួន វិទ្យា និងអ្នកស្រី លី គឹមឡុន ដែលជាឪពុកម្តាយរបស់កុមារ អឿន រិទ្ធីពល យកចិត្តទុកដាក់បង្ហាត់កូន​អាន និងសរសេរ ដូចជាព្យព្ជានៈខ្មែរ អង់គ្លេស និងលេខនព្ធន្តជាដើម រហូតដល់ការប្រកបពាក្យ និងអានសៀវភៅសម្រាប់កុមារផងដែរ។ ​ភាពឆ្លាតវៃ និងការចងចាំល្អរបស់កុមារ រិទ្ធីពល ​ចេះអានប្រយោគខ្មែរខ្លីៗ និងសរសេរអក្សរបានយ៉ាងចំណាន នៅអាយុ៣ឆ្នាំ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាងសារព័ត៌មានថ្មីៗ និងលោក អ៊ួន វិទ្យា និងអ្នកស្រី លី គឹមឡុន ដែលជាឪពុកម្តាយរបស់កុមារ អឿន រិទ្ធីពល ​ដូចតទៅ៖
 
 






Tag:
 ThmeyThmey
  អប់រំ
  អំណាន
  អឿន រិទ្ធីពល
© រក្សាសិទ្ធិដោយ thmeythmey.com