កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រចិនបរិច្ចាគប្រាក់ទៅអ្នកចាំទីសិង្ហបុរី ដែលសង្រ្គោះបាល់ថៃ១១លើក ជួយចិនឡើងជុំទី៣​ World Cup
14, Jun 2024 , 9:29 am        
រូបភាព
អ្នកគាំទ្របាល់ទាត់ចិន ជាច្រើនអ្នកបរិច្ចាគប្រាក់ ទៅអ្នកចាំទីក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី Hassan Sunny ដើម្បីជាការអរគុណ ក្រោយរូបគេជួយសង្គ្រោះការស៊ុតពីក្រុមថៃ ១១លើក ក្នុងបរាជ័យ ៣-១ ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី២ តំបន់អាស៊ី ថ្ងៃទី១២ ខែមិថុនា។ សង្គ្រោះគ្រាប់បាល់១១លើកនេះ បានជួយចិន បន្តទៅវគ្គជម្រុះជុំទី៣ ស្របពេល ថៃ ហាលអាវ។



ការសង្គ្រោះគ្រាប់បាល់ពីការស៊ុតរបស់ក្រុមថៃ បានសម្រេចរបស់អ្នកចាំទី Sunny ធ្វើឱ្យថៃអស់ឱកាសឡើងទៅកាន់ការប្រកួតជម្រុះ World Cup 2026 ជុំទី៣ បើទោះមានពិន្ទុ និងគ្រាប់បាល់ស្មើនឹងក្រុមចិនក៏ដោយ។
 
ក្រុមជម្រើសជាតិចិន ឈ្នះកៅអីទៅកាន់ការប្រកួតជុំទី៣ ជម្រុះ World Cup 2026 តំបន់អាស៊ី ទាំងប្រផិតប្រផើយ ខណៈថៃចិញ្ចឹមចិត្តចង់ឈ្នះក្រុមសិង្ហបុរីច្រើនគ្រាប់ ដើម្បីមានលទ្ធភាពទៅវគ្គបន្ត។ ទោះបែបណា អ្នកចាំទី Sunny ធ្វើឱ្យ ក្រុមថៃ បានត្រឹមខកចិត្ត និងបញ្ចប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងពូល C។ 


 
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជាក្រុមឈរកំពូលតារាងពូល C រកបាន ១៦ពិន្ទុ ចិនស្ថិតនៅលេខ ២ និងសិង្ហបុរី ស្ថិតនៅបាតតារាងមានត្រឹមតែ ១ពិន្ទុ ប៉ុណ្ណោះ។
 
បើតាមការចុះផ្សាយរបស់កាសែតចិន Shanghai Daily អ្នកគាំទ្រក្រុមចិនជាច្រើននាក់ បានបរិច្ចាគប្រាក់ទៅកាន់ហាងលក់អាហា របស់កីឡាករចាំទីរបស់ក្រុមសិង្ហបុរី បន្ទាប់ពីការប្រកួតចប់ទៅ ដើម្បីបង្ហាញការអរគុណចំពោះការសង្គ្រោះបាល់ចំនួន ១១លើក និងទប់លទ្ធផល ថៃឈ្នះការប្រកួត ៣-១ ជួយក្រុមចិនឡើងវគ្គបន្ត នៃការប្រកួតជម្រុះជុំទី៣ FIFA World Cup 2026។ 
 
ហាងលក់អាហារបស់អ្នកចាំទី Sunny ទៀតសោតមានឈ្មោះថា Coconut Rice Dapur Hassan ដែលជា ហាងអាហារផ្តោតខ្លាំងទៅលើម្ហូបសម្រាប់ជនជាតិម៉ូស្លីម ស្ថិតក្នុងប្រទេសសិង្ហបុរី៕
 

Tag:
 World Cup
  ចិន
  ថៃ
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com