ជាតិ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ ! រាងកាយនឹងទៅជាយ៉ាងណាបើសួតធ្វើការមិនបានល្អ
17, Jun 2024 , 6:59 am        
រូបភាព
មនុស្សយើងត្រូវការអុកស៊ីសែនដើម្បីរស់ ហើយសួតគឺជាសរីរាង្គមួយដែលអាចផ្តល់អុកស៊ីសែនទៅតាមតម្រូវការរាងកាយបាន។ ប៉ុន្តែដល់ពេលសួតធ្វើការងារមួយនេះមិនបានល្អ ពិតណាស់ វាអាចនឹងបង្កបញ្ហាជាច្រើនដល់រាងកាយហើយ។ មានបញ្ហាខុសៗគ្នាច្រើនណាស់ដែលអាចកើតឡើងលើសួត ហើយភាគច្រើនគឺដោយសារតែជក់បារីតែម្តង។ ដោយសារតែអ្នកមិនជក់បារី មិនមែនមានន័យថាសួតអ្នកដឹងតែមិនអីនោះទេ។ ការស្រូបផ្សែងបារីពីគេក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងប៉ះពាល់ដល់សុខភាពបានដែរ។

 
 
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអាចកើតឡើងបើសិនជាសួតធ្វើការមិនបានល្អទេនោះ៖
 
ពិបាកដកដង្ហើម
 
លើកលែងដែលអ្នកមានរូបរាងសមសួនស្រាប់ហើយដែលគាត់ពិបាកដកដង្ហើមក្រោយពីហាត់ប្រាណរួច ព្រោះវាជាពេលវេលាដែលរាងកាយរបស់គាត់ត្រូវការអុកស៊ីសែនច្រើនទើបតម្រូវឲ្យដកដង្ហើមញ៉ាប់ ក្រោយពីរត់កីឡា ឬឡើងជណ្តើរ។ ប៉ុន្តែវាគឺជារឿងខុសគ្នាវិញបើសិនជាអ្នកពិបាកដកដង្ហើមក្រោយពីធ្វើសកម្មភាពរាងកាយស្រួលៗបំផុតដែរនោះ។ 
 
ឈឺទ្រូង
 
ជាធម្មតា ការឈឺទ្រូងអាចកើតឡើងជាមួយនឹងការពិបាកដកដង្ហើម។ ទ្រូងអ្នកប្រហែលជាមានអារម្មណ៍ថា មានភាពតឹងជុំវិញជាពិសេសក្រោយពីធ្វើសកម្មភាពរាងកាយរួច។ យកល្អគួរតែសម្គាល់ថា ការឈឺទ្រូងអាចដោយសារតែស្រ្តេស និងថប់ដង្ហើម។ វាក៏អាចបង្កឡើងដោយការរលាកនៅឆ្អឹងខ្ចី ឬសរសៃណាមួយនៃឆ្អឹងជំនីបានដែរ។ ប៉ុន្តែវាក៏ទាក់ទងនឹងបញ្ហាណាមួយរបស់បេះដូងថែមទៀត។ 
 
អស់កម្លាំង
 
អ្នកប្រហែលជាងាយនឹងហត់ណាស់ក្រោយពីធ្វើការងារជាច្រើនដែលអ្នកមិនធ្លាប់ធ្វើពីមុនដូចជា ជូតផ្ទះជាដើម។ ការដែលមានបញ្ហាជាមួយសួតអាចធ្វើឲ្យអស់កម្លាំងដោយសារតែសាច់ដុំមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ ប៉ុន្តែវានៅតែមានបញ្ហាសុខភាពច្រើនខុសៗគ្នាដែលអាចធ្វើឲ្យអស់កម្លាំងដែរ។ 
 
មានស្លេស្មច្រើន
 
វាគឺជារឿងធម្មតាទេដែលមានស្លេស្ម ឬកំហាកច្រើនក្នុងករណីមានជំងឺផ្តាសាយ ដោយសារតែរាងកាយកំពុងតែព្យាយាមយកឈ្នះការរលាក ឬការបង្ករោគក្នុងផ្លូវដង្ហើម។ ប៉ុន្តែវាគឺជារឿងខុសគ្នាដាច់បើសិនជាអ្នកមានស្លេស្ម ឬកំហាកច្រើនគ្រប់ពេល។ ការដែលមានករណីបែបនេះដោយគ្មានជំងឺផ្តាសាយ ច្រើនតែជាសញ្ញាបញ្ជាក់ថា មានបញ្ហាសួតរ៉ាំរ៉ៃ។ 
 
ក្អករ៉ាំរ៉ៃ
 
ចាប់តាំងពីត មានស្លេស្មច្រើនមក អ្នកប្រហែលជាធ្លាប់ក្អកគ្រប់ពេលដែរ។ អ្នកជំនាញនិយាយថា ការក្អកដែលមិនបាត់ទៅវិញក្នុងរយៈពេលមួយខែត្រូវបានគេចាត់ទុកថាជាករណីរ៉ាំរ៉ៃ ហើយវាគួរតែត្រូវបានពិនិត្យភ្លាមៗ។ វាពិតជារឿងមួយមិនធម្មតាឡើយដែលក្អកចេញឈាម ដូច្នេះចូរប្រាកដថា អ្នកបានទៅជួបគ្រូពេទ្យពិនិត្យហើយ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com