ពាក្យថាខ្សោយបេះដូងមិនមែនមានន័យថា បេះដូងអ្នកឈប់លោតនោះទេ។ វាគ្រាន់តែមិនធ្វើការបានល្អ ដូចអ្វីដែលវាត្រូវធ្វើប៉ុណ្ណោះ។ វាអាចកើតឡើងនៅពេលដែលបេះដូងមិនអាចច្របាច់ឈាម និងអុកស៊ីសែន ទៅចិញ្ចឹមឈាមបានគ្រប់គ្រាន់។ វាប្រហែលជាកើតឡើងដោយសារតែសាច់ដុំបេះដូងចុះខ្សោយ។ ប៉ុន្តែវាក៏មានរឿងច្រើនទៀត ដែលអាចធ្វើឲ្យបេះដូងធ្វើការមិនបានល្អដែរ។
បេះដូងអាចចាប់ផ្តើមចុះខ្សោយទៅតាមអាយុ ប៉ុន្តែបញ្ហានេះ ក៏អាចកើតឡើងលើមនុស្សវ័យក្មេងដែរ។ មនុស្សភាគច្រើនដែលមានជំងឺនេះ គឺមានបញ្ហាណាមួយមុនដូចជា សម្ពាធឈាមឡើងខ្ពស់ ជំងឺសរសៃឈាមបេះដូង គាំងបេះដូង បេះដូងខូចពីកំណើត ឬជំងឺណាមួយ ដែលប៉ះពាល់ទៅលើសាច់ដុំច្របាច់ឈាមរបស់បេះដូង។ ជំងឺសួតក៏អាចនាំឲ្យខ្សោយ បេះដូងបានដែរ។ ភាពធាត់ជ្រុល ជំងឺទឹកនោមផ្អែម និងការគេងបាត់ដង្ហើម ក៏ជាប់ទាក់ទងគ្នាដែរ។
ខាងក្រោមនេះ គឺជាអាការមួយចំនួន នៃជំងឺខ្សោយបេះដូងដូចជា៖
ពិបាកដកដង្ហើម
វាគឺជាភ្លើងក្រហមដំបូងគេមួយ ដែលអ្នកអាចសម្គាល់ដឹង ជាពិសេសក្រោយពីអ្នកធ្វើការយ៉ាងសកម្មរួច។ វាក៏អាចកើតឡើងនៅពេលអ្នកសម្រាកដែរ ព្រោះវាជាសញ្ញានៃជំងឺខ្សោយបេះដូងដែលធ្ងន់ធ្ងរ។ ពេលខ្លះ អ្នកប្រហែលជាមានអារម្មណ៍ថា ពិបាកដកដង្ហើមនៅពេលគេង។ នេះដោយសារតែបេះដូងមិនអាចរក្សាលំហូរឈាម ចេញពីសួតបាន។ ករណីបែបនេះ អាចធ្វើឲ្យជាតិទឹកចាល់ទៅសួតវិញ ហើយក៏ពិបាកដកដង្ហើមទៅ។
ខ្សោយ
បើសិនជាបេះដូងមិនអាចច្របាច់ឈាមបានយ៉ាងល្អទេ ខួរក្បាលនឹងទទួលបានឈាមកាន់តែតិច ដូចសាច់ដុំផ្សេងៗដែរ។ រឿងនេះអាចធ្វើឲ្យដៃ ឬជើងមិនសូវមានកម្លាំងឡើយ។ អ្នកប្រហែលជាមានអារម្មណ៍នឿយហត់ខ្លាំង ក្នុងការធ្វើការងារប្រចាំថ្ងៃដូចជា ការឡើងជណ្តើរ ឬដើរចូលបន្ទប់ជាដើម។ អ្នកអាចនឹងមានអារម្មណ៍ធេងធោងទៀតផង។
ក្អក និងដកដង្ហើមលឺដូចហួច
នេះគឺជាសញ្ញាមួយផ្សេងទៀត ដែលបេះដូងអ្នកកំពុងតែធ្វើការខ្លាំង ហើយឈាមដែលត្រូវចូលឈាមនោះ អាចចាល់ឡើងទៅសួតវិញទៀត។ មានន័យថា វានឹងចាល់ជាតិទឹកទៅក្នុងសួត។ ពេលខ្លះ ការក្អកអាចចេញជាស្លេស្មពណ៌ស ឬផ្កាឈូកផង។ ចូរឲ្យគ្រូពេទ្យដឹងផង បើសិនជាអ្នកមានអាការបែបនេះ។
ហើម និងឡើងទម្ងន់
ជាតិទឹកអាចចាល់ទៅក្នុងជាលិកាដែរ។ រឿងនេះអាចធ្វើឲ្យប្រអប់ជើង កែងជើង ជើង ឬក្បាលពោះទៅជាហើមបាន។ ចាប់តាំងពីតម្រងនោមមិនសូវមានឈាមច្រើនដើម្បីធ្វើការ តែវាប្រហែលជាមិនអាចលុបបំបាត់ ឬយកឈ្នះការកើនច្រើនរបស់ជាតិសូដ្យូមឡើយ។ រឿងនេះ នឹងធ្វើឲ្យមានជាតិទឹកកាន់តែច្រើន ដក់ក្នុងជាលិកាអ្នក។ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាអ្នកមានការហើម ឬឡើងទម្ងន់ភ្លាមៗជាប់រហូត។
ចង្អោរ
អ្នកប្រហែលជាអារម្មណ៍ថាក្នុងពោះឆ្អែត ទោះបីជាមិនបានញ៉ាំអ្វីច្រើនក៏ដោយ។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឲ្យអ្នកមិនមានចំណង់អាហារផងដែរ។ រឿងនេះកើតឡើងដោយសារប្រព័ន្ធរំលាយអាហារអ្នក មិនទទួលបានអុកស៊ីសែន និងឈាមគ្រប់គ្រាន់។
បេះដូងលោតញាប់
វាគឺជាសញ្ញាព្រមានដ៏ញឹកញាប់មួយ។ នៅពេលបេះដូងមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ រាងកាយនឹងដឹង។ ដូច្នេះ វានឹងធ្វើរឿងមួយចំនួនខាងក្រោមនេះ ដើម្បីបានឈាមគ្រប់គ្រាន់ប្រើប្រាស់ដូចជា៖
• បន្ថែមសាច់ដុំទៅលើបេះដូង ដើម្បីច្របាច់ឈាមកាន់តែខ្លាំង
• ពង្រីកទំហំបេះដូង ដូច្នេះវានឹងអាចធ្វើការកាន់តែល្អ
• ធ្វើឲ្យបេះដូងលោតកាន់តែលឿន៕