កីឡាជាតិ
ជាតិ
Albirex Niigata Phnom Penh អាច​រក្សាខ្លួន​នៅ​ក្របខណ្ឌ​កំពូល​ក្រោយ​ឈ្នះ​ស៊ីម៉ាក
18, Dec 2014 , 12:10 pm        
រូបភាព
ដោយ: រួបរួម
ក្លិប​កីឡាបាល់ទាត់ Albirex Niigata Phnom Penh ដែលមាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន មាន​វាសនា​រក្សា​វត្តមាន​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនា​រដូវ​កាល​ក្រោយ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន ស៊ីម៉ាក ក្នុង​លទ្ធផល ២-០ នា​ជំនួប​វគ្គ Playoff កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី។



ខ្សែបម្រើ ឯក វណ្ណៈ និង​ខ្សែប្រយុទ្ធ​ជប៉ុន Kazuki Tatasuta បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​មួយគ្រា​ប់​នៅ​នាទី ទី៣០ និង​ទី៨០ ដើម្បី​នាំ​ឲ្យ Albirex Niigata ទទួលបាន​ពិន្ទុសរុប​ចំនួន៤ ពី​ការប្រកួត​ពីរលើក។ កាលពី​ជំនួប​ជាមួយ​គិរីវង់ សុខ​សែន​ជ័យ កីឡាករ Kazuki Tatsuta បាន​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ ១-១ បន្ទាប់​ក្រុម​ខេត្តតាកែវ នាំមុខ​មួយគ្រា​ប់​មុន។

សម្រាប់​ការប្រកួត​នា​ថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ គិរីវង់​សុខ​សែន​ជ័យ​ត្រូវការ​ពិន្ទុ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ខណៈ​ស៊ីម៉ាក​ត្រូវការ​ឈ្នះ​ជាដាច់ខាត​ដើម្បី​មានឱកាស​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក៕

Displaying 004‐20141217005−3H8A1139.jpg

Displaying 049‐20141217005−3H8A1479.jpg

Displaying 059‐20141217005−3H8A1586.jpg

Displaying 093‐20141217005−IMG_0035.jpg

Displaying 094‐20141217005−IMG_0039.jpg
ក្រុមស៊ីម៉ាក



© រក្សាសិទ្ធិដោយ thmeythmey.com