កីឡាជាតិ
ជាតិ
យុវជន​ថ្នាល​សាលា​បាល់ទាត់​កម្ពុជា​បើកឆាក​ប៉ះ​Bangkok Glass របស់​ថៃ
19, Dec 2014 , 10:23 am        
រូបភាព
ដោយ:
ក្រុម​សាលា​បាល់ទាត់​ជាតិ​ដែលជា​ឈុត​ក្រោម​អាយុ១៤ ឆ្នាំ​កម្ពុជា​នឹងត្រូវ​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម្ចាស់​ស្រុកថៃ​Bangkok Glass ក្នុង​ពានរង្វាន់​អន្តរជាតិ​U-14 ASEAN Dream Football Tournament នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ចុងខែ ធ្នូ ឆ្នាំ២០១៤ នេះ។



យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ASEAN Dream Football ប្រកួត​បើកឆាក​កម្ពុជា​ពេល​ប៉ះ​ក្រុម​Bangkok Glass ធ្វើឡើង​នៅ​ថ្ងៃទី២៤ ធ្នូ វេលា​ម៉ោង ១០:៣០នាទី​ព្រឹក ស្របពេល​វេលា​ម៉ោង៣ រសៀល​ថ្ងៃ​ដដែល​ត្រូវ​ជួប​ក្រុម​U-14 AICHI មកពី​ប្រទេស​ជប៉ុន​ដែល​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​A។ចូលដល់​ថ្ងៃទី ២៥ ធ្នូ​វេលា​ម៉ោង ១០:៣០នាទី​ព្រឹក កម្ពុជា​ប៉ះ​ក្រុម​NAGOYA Grampus របស់​ជប៉ុន​មួយទៀត។នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះដែរ​កម្ពុជា​បន្ត​ជួប​ក្រុម​Suphanburi របស់​ថៃ​នៅ​ម៉ោង៩ព្រឹក ហើយ​នៅ​ម៉ោង ១:៣០នាទី​ថ្ងៃ​ដដែល​ត្រូវ​ប៉ះ​ក្រុម​SCG Muangthong United ជា​ជំនួប​បិទ​ពូ​ល។


© រក្សាសិទ្ធិដោយ thmeythmey.com