កីឡាជាតិ
ជាតិ
លទ្ធផល​ត្រឹម​ស្មើ ០-០ នាំ​ឲ្យ​គិរីវង់​រក្សា​ការឈរជើង​នៅ​លី​ក​កំពូល​ដូច Albirex
20, Dec 2014 , 9:00 am        
រូបភាព
ខ្សែប្រយុទ្ធ អ៊ិន វិច្ឆិកា របស់គិរីវង់ព្យាយាម​តែតបាល់​បញ្ចូល​ទី​លើ​ស៊ីម៉ាក
ខ្សែប្រយុទ្ធ អ៊ិន វិច្ឆិកា របស់គិរីវង់ព្យាយាម​តែតបាល់​បញ្ចូល​ទី​លើ​ស៊ីម៉ាក
ដោយ:
ទីបំផុត​ក្រុមបាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ មាន​វាសនា​ដូច​ក្រុម Albirex Niigata Phnom Penh ក្នុងការ​រក្សាខ្លួន​លេង​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនា​រដូវ​កាល បន្ទាប់ពី​ក្រុម​មកពី​ខេត្តតាកែវ​មួយ​នេះ បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​ស៊ីម៉ាក នា​ជំនួប​នៅលើ​ទីលាន​បាល់ទាត់​ជាតិ​បាទី កាលពី​រសៀល​ថ្ងៃ​សុក្រ។



សរុប​លទ្ធផល​ប្រកួត​វគ្គ​ជម្រុះ​ទាំង ៣ ប្រកួត​មាន៖
Albirex Niigata PP ១ – ១ គីរីវង់​សុខ​សែន​ជ័យ
ស៊ីម៉ាក ០ – ២ Albirex Niigata PP
គីរីវង់​សុខ​សែន​ជ័យ ០ – ០ ស៊ីម៉ាក

ចំណែក​តារាង​ចំណាត់ថ្នាក់​មាន៖

១) Albirex Niigata PP មាន ៤ ពិន្ទុ
២) គីរីវង់​សុខ​សែន​ជ័យ មាន ២ ពិន្ទុ
៣) ស៊ីម៉ាក មាន ០ ពិន្ទុ

វគ្គ​ជម្រុះ​នេះ​ធ្វើឡើង​ចំនួន ៣ ប្រកួត​ដោយមាន​ក្រុម ៣ ចូលរួម ចាប់​ប្រកួត​ពីថ្ងៃ​ទី ១៥ ដល់ ១៩ ខែ ធ្នូ ឆ្នាំ ២០១៤ នៅ​ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល​បាល់ទាត់ និង សាលា​បាល់ទាត់​ជាតិ​បាទី។ ដូច្នេះ​ក្រុម​ទាំង ២ អាច​បន្ត​រស់នៅក្នុង​លី​ក​កម្ពុជា បាន​ចំនួន ១ រដូវ​កាល​ទៀត ហើយ​ថែមទាំង​សន្យាថា​នឹង​ពង្រឹង​ក្រុម​ឱ្យបាន​ល្អ ក្នុង​យុទ្ធនាការ​បន្ទាប់។ ចំណែក​តំណាង​ក្រុម​ស៊ីម៉ាក វិញ​បាន​សន្យាថា​នឹងមិន​រំលាយ​ក្រុម​ចោល​នោះទេ ដោយ​នៅតែ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជុំគ្នា ត្រៀម​ប្រកួត​រដូវ​កាល​ក្រោយ​ទៀត។

ដូច្នេះ​ក្រុម​ទាំង១២ដែល​ត្រូវ​លេង​ក្របខណ្ឌ​កំពូល​នឹងមិន​មាន​អ្វី​ប្រែប្រួល​ឡើយ។ ក្រុម​ទាំងនោះ​រួមមាន ភ្នំពេញ​ក្រោ​ន ចម្ការកៅស៊ូ​បឹងកេត ស្វាយរៀង ណាហ្គា​ខ​ប អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួងការពារជាតិ បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ភ្នំពេញ​ត្រាយ​អាស៊ី សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី Albirex Niigata Phnom Penh និង​គិរីវង់​សុខ​សែន​ជ័យ៕
Displaying 053‐20141219004−3H8A2506.jpg

Displaying 056‐20141219004−3H8A2520.jpg

Displaying 013‐20141219004−3H8A2278.jpg

Displaying 010‐20141219004−IMG_0042.jpg
ក្រុម​កីឡាករគិរីវង់ សុខសែន​ជ័យ

Displaying 008‐20141219004−IMG_0033.jpg
ក្រុម​កីឡាករមជ្ឈមណ្ឌល​កម្ចាត់មីនស៊ីម៉ាក



© រក្សាសិទ្ធិដោយ thmeythmey.com