កីឡាជាតិ
ជាតិ
ម្សិលមិញ​ប៉ូលិស ចាញ់ តែ​បឹងកេត​ឈ្នះ​ហើយ​ថ្ងៃនេះ​ដល់​វេន​ស្វាយរៀង​ម្ដងទៀត
24, Dec 2014 , 10:32 am        
រូបភាព
ដោយ:
ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​របស់​កម្ពុជា​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​យោធភូមិភាគ​លេខ៧របស់​វៀតណាម ដោយ​លទ្ធផល ២ទល់ ១ កាលពី​រសៀល​ម្សិលមិញ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​B នៃ​ពានរង្វាន់​Number One Cup 2014 ដែល​កំពុង​រៀបចំ​នៅ​ខេត្ត​ប៊ី​ញ​ភឿ​ក​ហើយ​ក្រុម​ចម្ការកៅស៊ូ​បឹងកេត​បាន​យកឈ្នះ​ក្រុម​បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​យឿន៧ ទល់២ ។ ចំណែក​នៅថ្ងៃនេះ​ដល់​វេន​ក្រុម​ខេត្តស្វាយរៀង​នៅ​ពូ​ល​A ប្រកួត​វិញ​ម្ដង។



នៅ​ថ្ងៃទី២៤ ធ្នូ នេះ​ត្រូវ​នឹង​ប្រកួត​លើក​ទី២នៅ​ពូ​ល​A ក្រុម​ខេត្តស្វាយរៀង​ជួប​ក្រុម​ម្ចាស់ផ្ទះ​គឺ​ក្រុម​បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​កនៅ​ម៉ោង ៣:៣០នាទី​លើ​កីឡដ្ឋាន​ក្នុង​ទឹកដី​នៃ​ខេត្ត​វៀតណាម​មួយ​នេះ។ចំណែក​មួយគូ​ទៀត​ក្រុម​Champasakរបស់​ឡាវ​ត្រូវ​ប៉ះ​ក្រុម​កងពលធំ​លេខ៤ របស់​វៀតណាម​នៅ​វគ្គ​ជម្រុះ​ពូ​ល​A ដូចគ្នា​នៅវេលា​ម៉ោង ១:៣០នាទី​រសៀល។

សរុប​លទ្ធផល​ពូ​ល​A កាលពី​ប្រកួត​ដំបូង​មាន៖
•    ក្រុម​ខេត្តស្វាយរៀង៤ – ០Champasak
•    ក្រុម​បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​ក៩ – ០ ក្រុម​កងពលធំ លេខ៤

សម្រាប់​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​មាន៖


ពូ​ល​A
១) បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​កមាន ៣ ពិន្ទុ
២) ខេត្តស្វាយរៀង មាន៣ ពិន្ទុ
៣) Champasakមាន ០ពិន្ទុ
៤) កងពលធំ​លេខ៤ មាន ០ពិន្ទុ

ពូ​ល​B
១) ចម្ការកៅស៊ូ​បឹងកេត​មាន ៣ ពិន្ទុ
២) យោធភូមិភាគ​លេខ៧ មាន៣ ពិន្ទុ
៣) អគ្គស្នងការ​នគរបាល​ជាតិ​មាន ០ ពិន្ទុ
៤) បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​យឿន​មាន ០ ពិន្ទុ

លទ្ធផល​រសៀល​នេះ​នឹង​កាត់សេចក្ដី​ថា​តើ ស្វាយរៀង ឬ​បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​ក​មានលទ្ធភាព​ឈរ​កំពូល​តារាង​ពូ​ល​A?



© រក្សាសិទ្ធិដោយ thmeythmey.com