កីឡាជាតិ
ជាតិ
សាលា​បាល់ទាត់​ជាតិ​ប៉ះ​ក្រុម​ជប៉ុន​នៅ​ព្រឹក​នេះ​ក្រោយ​បរាជ័យ២ ប្រកួត​ម្សិលមិញ​នៅ​ថៃ
25, Dec 2014 , 10:24 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​សាលា​បាល់ទាត់​ជាតិ​របស់​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​NAGOYA Grampus របស់​ជប៉ុន​នៅវេលា​ម៉ោង ១០:៣០នាទី​ព្រឹក​ថ្ងៃទី ២៥ ធ្នូ​នេះ​នៅ​កីឡដ្ឋាន​Mahidol University Stadium ក្នុង​ក្រុង​បាងកក​នៃ​ពានរង្វាន់​U-14 ASEAN Dream Football Tournament ក្រោយ​ប្រកួត២ លើក​នៅ​ថ្ងៃ​បើកឆាក​ពូ​ល​A ម្សិលមិញ​ចាញ់​ទាំង ២ លើក។



សម្រាប់​លទ្ធផល​សរុប​នៅក្នុង​ពូ​ល​A ម្សិលមិញ​មាន៖
•    NAGOYA Grampus ១ – ២Suphanburi
•    Bangkok Glass FC ២ – ០ សាលា​បាល់ទាត់​ជាតិ
•    NAGOYA Grampus ០ – ៣U-14 AICHI
•    SCG Maungthong United 2 – 1 Bangkok Glass FC
•    U-14 AICHI 3 – 0 សាលា​បាល់ទាត់​ជាតិ

ក្រៅពី​ប្រកួត​នៅ​ព្រឹក​នេះ​ក្រុម​កម្ពុជា នៅសល់ ២ប្រកួត​ក្នុង​ដៃ​ទៀត​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​ដោយ​ត្រូវ​ប៉ះ​ក្រុម​Suphanburiរបស់​ថៃ​នៅ​ម៉ោង៩ ព្រឹក និង បន្ត​ជួប​ក្រុម​Muangthong Unitedរបស់​ម្ចាស់​ស្រុក​នៅ​ម៉ោង ១:៣០នាទី​រសៀល​ទៀត។

ពានរង្វាន់​U-14 ASEAN Dream នេះ​រៀបចំ​ចាប់ពី​ថ្ងៃទី២៤ ដល់ ២៦ ធ្នូ​សម្រាប់​វគ្គ​ប្រកួត​ជម្រុះ​តាម​ពូ​ល​ដោយ​ប្រើ​កីឡដ្ឋាន​Mahidol University Stadium សម្រាប់​ពូ​ល​A និង​កីឡដ្ឋាន​Thonburi University Sport Stadium សម្រាប់​ពូ​ល​B។ចំណែក​ចន្លោះ​ពីថ្ងៃ​ទី២៨ និង ២៩ ធ្នូ ជា​វគ្គ​ប្រកួត​ជុំ​ចុងក្រោយ(Final Round)។

ពានរង្វាន់​នេះ​បង្កើតឡើង​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍, មិត្តភាព, សាមគ្គីភាព​រវាង​កីឡាករក្មេងៗ របស់​កម្ពុជា, ថៃ និង ជប៉ុន​ក្រោម​កិច្ចប្រតិបត្តិការ​រវាង​Thai Premier League, Japan Dream Football Associationនិង​ThonburiUniversity រួមទាំង​គាំទ្រ​ដោយ​ក្រសួងការបរទេស​ជប៉ុន, ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​ថៃ​និង​ASEAN-Japan Center។

អតីត​កីឡាករ​ខ្សែការពារ​ជនជាតិ​ជប៉ុន​Masao Kiba ដែល​ធ្លាប់​លេង​នៅ​ក្លិប​Gamba Osaka នៅ​J-League ទូត​សុច្ឆន្ទៈ​របស់​Japan Dream Football Associationនឹងធ្វើ​ជា​ទួត​សុច្ឆន្ទៈ​ប្រចាំ​ពានរង្វាន់​នេះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com