កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមអ្នកគាំទ្របាល់ទាត់អេហ្ស៊ីប៤០នាក់បានស្លាប់ដោយរត់ជាន់គ្នា
× យ៉ាងហោចណាស់មានទស្សនិកជន៤០នាក់បានស្លាប់និងរបួសជាច្រើននាក់ទៀតដោយសាររត់ជាន់គ្នាក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្របាល់ទាត់និងក្រុមប៉ូលីសនៅក្នុងពហុកីឡាដ្ឋានក្រុងសៃរ៉ូប្រទេសអេហ្ស៊ីប។ហេតុការណ៍នេះបានកើតឡើងក្រោយពីអ្នកទស្សនាបាល់ទាត់បានព្យាយាមសម្រុកចោលរនាំងរបស់ប៉ូលីស ក្នុងគោលបំណងមិនបង់ថ្លៃទស្សនា។
ក្រុមអ្នកទស្សនាបាលទាត់ប្រមាណជាងសែសិបនាក់បានស្លាប់និងច្រើននាក់ផ្សេងទៀតរងរបួសដោយសាររត់ជាន់គ្នាក្រោយពីផ្ទុះហិង្សារវាងក្រុមអ្នកគាំទ្របាត់ទាល់Egypt's Zamalekជាមួយនឹងក្រុមប៉ូលីសដែលកំពុងឈរជើងនៅក្នុងការប្រកួតនៅក្នុងទីក្រុងសៃរ៉ូប្រទេសអេហ្ស៊ីបនៅថ្ងៃទី០៩កុម្ភៈនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com